មូស្គូ៖ យោងតាមឯកសារ ដែលបានចេញផ្សាយនៅលើវិបផតថលបានឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានអនុម័តថវិកាសហព័ន្ធសម្រាប់ឆ្នាំ២០២៥ និងរយៈពេលគ្រោងទុកឆ្នាំ ២០២៦-២០២៧ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ប្រាក់ចំណូលរបស់រុស្ស៊ីនៅឆ្នាំ២០២៥ ត្រូវបានគេព្យាករណ៍ថា នឹងឈានដល់ប្រហែល ៤០,៣ ទ្រីលានរូប្លែ (៣៨៧,៥ ពាន់លានដុល្លារ) ខណៈដែលការចំណាយត្រូវបានគេរំពឹងថា នឹងមានលើសពី ៤១ទ្រីលានរូប្លែ (៣៩០ ពាន់លានដុល្លារ) ដែលបណ្តាលឱ្យមានឱនភាព ០,៥ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់រុស្ស៊ី។
GDP របស់រុស្ស៊ីត្រូវបានគេព្យាករណ៍ថា នឹងឡើងដល់ ២១៤,៥ ទ្រីលានរូប្លែ (២,០២ ពាន់ពាន់លានដុល្លារ) នៅឆ្នាំ២០២៥ កើនឡើងដល់ ២៣០,៥ ទ្រីលានរូប្លែ (២,១៧ពាន់ពាន់លានដុល្លារ) នៅឆ្នាំ២០២៦ និង ២៤៨,៣ទ្រីលានរូប្លែ (២,៣៣ពាន់ពាន់លានដុល្លារ) នៅឆ្នាំ២០២៧ ។ អតិផរណានៅតែទាបជាងឆ្នាំ២០២៥ និង ៤ភាគរយក្នុងឆ្នាំបន្ទាប់។
អាទិភាពសំខាន់ៗដែលបានរៀបរាប់នៅក្នុងថវិការួមមានការបំពេញកាតព្វកិច្ចសង្គម ការធានាសន្តិសុខ និងការពារជាតិ ការជំរុញអធិបតេយ្យភាពផ្នែកបច្ចេកវិទ្យា និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដោយមានចំនួនសរុបចំនួន ២១ទ្រីលានរូប្លែ (១៩៧,៣ ពាន់លានដុល្លារ) ត្រូវបានបម្រុងទុកសម្រាប់គោលនយោបាយសង្គម ១៤ទ្រីលានរូប្លែ (១៣១,៥ពាន់លានដុល្លារ) សម្រាប់វិស័យការពារជាតិ និងការអនុវត្តច្បាប់ និង ១៤ ទ្រីលានរូប្លែ (១៣១,៥ ពាន់លានដុល្លារ) សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងរយៈពេលបីឆ្នាំខាងមុខ៕
ប្រែសម្រួល ឈូក បូរ៉ា