បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីតួគី លោក Recep Tayyip Erdogan បាននិយាយថា រដ្ឋាភិបាលទីក្រុងអង់ការ៉ា បានប្តេជ្ញា ចំពោះបូរណភាពទឹកដី នៃប្រទេសស៊ីរី ហើយចង់ឱ្យជម្លោះនៅទីនោះ ត្រូវបានដោះស្រាយស្របតាម បំណងប្រាថ្នាស្របច្បាប់ របស់ប្រជាជនស៊ីរី។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមមួយជាមួយប្រធានាធិបតីម៉ុងតេណេហ្គ្រូលោក Jakov Milatovic លោក Erdogan បានអត្ថាធិប្បាយអំពីការ បន្តការប្រយុទ្ធគ្នានៅស៊ីរីកាល ពីសប្តាហ៍មុន កាលពីសប្តាហ៍មុន។
ព័ត៌មានចុងក្រោយបានឲ្យដឹងថា ក្រុមសកម្មប្រយុទ្ធ អ៊ីស្លាមនៃ Hayat Tahrir-al-Sham (HTS) និងក្រុមផ្សេងទៀត បានបើកការវាយ លុកទ្រង់ទ្រាយធំពីខេត្ត Idlib ឆ្ពោះទៅទីក្រុង Aleppo, Hama និង Homs ។
លោក Erdogan បាននិយាយកាលពីថ្ងៃចន្ទថា ៖បំណងប្រាថ្នាដ៏ធំបំផុតរបស់យើងគឺសម្រាប់បូរណភាពទឹកដី និងឯកភាពជាតិរបស់ប្រទេសស៊ីរី ត្រូវបានរក្សាទុក និងដើម្បីឱ្យជម្លោះត្រូវបាន បញ្ចប់ដោយការឯកភាពគ្នា ស្របតាមការទាមទារស្របច្បាប់របស់ប្រជាជនស៊ីរី។
ក្នុងនោះផងដែរលោក Erdogan បានបន្ថែមទៀតថា រដ្ឋមន្ត្រីការបរទេស និងជាប្រធានផ្នែកចារកម្មជាតិ តួគី កំពុងស្ថិតក្នុងការពិគ្រោះយោបល់ជាបន្តបន្ទាប់ ជាមួយសហសេវិក របស់ពួកគេ ដោយកត់សម្គាល់ថា ទីក្រុងអង់ការ៉ាកំពុង តាមដានជានិច្ច នូវដំណើរការនៅ សមរភូមិនៅឡើយទេ ៕
ប្រែសម្រួល៖ស៊ុនលី