បរទេស ៖ យោងតាមរបាយការណ៍ ជាច្រើនបានឱ្យដឹងថា មនុស្សប្រមាណ ១០០នាក់នៅក្នុងប្រទេសហ្គីណេ បានស្លាប់ នៅក្នុងការប៉ះទង្គិចគ្នាដោយហិង្សា រវាងអ្នកគាំទ្រគូប្រជែងអំឡុង ពេលការប្រកួតបាល់ទាត់ មួយនៅទីក្រុង Nzerekore ភាគខាងត្បូង នៃប្រទេស អាហ្វ្រិកខាងលិច។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា ឧប្បត្តិហេតុនេះ បានកើតឡើង នៅរសៀលថ្ងៃអាទិត្យក្នុងអំឡុង ពេលការប្រកួតក្នុងស្រុករវាងក្រុម Labe និង Nzerekore ដើម្បីជាកិត្តិយស ដល់មេដឹកនាំយោធា របស់ប្រទេស ហ្គីណេ Mamadi Doumbouya , នេះបើតាមទីភ្នាក់ងារ សារព័ត៌មានក្នុងស្រុក MediaGuinee បានរាយការណ៍ ។
វេជ្ជបណ្ឌិតម្នាក់ដែលបាននិយាយប្រាប់ សារព័ត៌មាន AFP ដោយសុំមិនបញ្ចេញឈ្មោះថា «មានអ្នកស្លាប់ប្រហែល ១០០ នាក់»។
តាមការឲ្យដឹងពីហាងរបស់បារាំង វេជ្ជបណ្ឌិតរូបនេះ បាននិយាយថា “សាកសពត្រូវបានគេរៀបជាជួរ នៅក្នុងមន្ទីរពេទ្យ។ សាកសពផ្សេងទៀត ត្រូវបានគេដាក់ នៅលើឥដ្ឋនៅតាមសាលធំ។
នាយករដ្ឋមន្ត្រីហ្គីណេ Mamadou Oury Bah បានបញ្ជាក់ពីការរត់ជាន់គ្នា នៅក្នុងព្រឹត្តិការណ៍កីឡា ដោយនិយាយថា “ជនរងគ្រោះត្រូវបានកត់ត្រាទុក” ៕
ប្រែសម្រួលៈ ណៃ តុលា