ព័ត៌មានអន្តរជាតិ

ចិនព្រមានសងសឹក បន្ទាប់ពីប្រទេស លីទុយអានី បណ្តេញអ្នកការទូត របស់ខ្លួន៣នាក់ ចេញពីប្រទេស

RT News

បរទេស ៖ ក្រសួងការបរទេសរបស់ប្រទេសចិន បានថ្កោលទោសយ៉ាងខ្លាំង ចំពោះចំណាត់ការរបស់រដ្ឋាភិបាល ប្រទេសលីទុយអានី ក្នុងការបណ្តេញអ្នកការទូត របស់ខ្លួនបីនាក់ ហើយចិន ក៏បានព្រមានអំពី “វិធានការណ៍តបត” វិញផងដែរ នៅក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយ នៅទីក្រុងប៉េកាំងកាលពីថ្ងៃចន្ទ។ ទំនាក់ទំនងរវាងប្រទេសទាំងពីរចិន លីទុយអានី បានផ្ទុះឡើងជុំវិញ អ្វីដែលទីក្រុង Vilnius ផ្តល់ឱ្យគណៈប្រតិភូ ពីឋានៈការទូតដល់កោះតៃវ៉ាន់ និងការចោទប្រកាន់ថា កប៉ាល់ចិនបានជាប់ពាក់ព័ន្ធ ក្នុងការបំផ្លាញខ្សែកាបក្រោមសមុទ្រ ពីរនៅក្នុងសមុទ្របាល់ទិក ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា បុគ្គលិកបីនាក់មកពីបេសកកម្មការទូត របស់ប្រទេសចិនត្រូវបានប្រកាសថា មិនត្រូវស្វាគមន៍ កាលពីថ្ងៃសុក្រសម្រាប់សកម្មភាព ដែលក្រសួងការបរទេសលីទុយអានី បានអះអាងថា បានរំលោភលើអនុសញ្ញាទីក្រុងវីយែន និងច្បាប់លីទុយអានី។

ទីក្រុងប៉េកាំងបានពណ៌នាចំណាត់ការនេះថា ជា “ការបំពាន និងជាសកម្មភាពបង្កហេតុ” ហើយបាននិយាយថា ខ្លួន “រក្សាសិទ្ធិក្នុងការចាត់វិធានការប្រឆាំងនឹងប្រទេសលីទុយអានី” វិញ ។

អ្នកការទូតរបស់ចិន គឹត្រូវបានបញ្ជាឱ្យចាកចេញពីប្រទេសលីទុយអានី ក្នុងរយៈពេលមួយសប្តាហ៍។ យ៉ាង​ណា​ក៏​ដោយ ក្រសួង​លីទុយអានី មិន​បាន​បញ្ជាក់​ពី​អ្វី​ដែល​នាំ​ឲ្យ​មាន​ការ​សម្រេច​ចិត្ត​បែបនេះនោះ​ទេ។

ក្រសួងការបរទេសចិនបានឆ្លើយតប ដោយអះអាងថា រដ្ឋាភិបាលទីក្រុង Vilnius បានទាមទារឱ្យមានការបណ្ដេញអ្នកការទូតរបស់ខ្លួន “ដោយគ្មានហេតុផល” ហើយបានចោទប្រកាន់ប្រទេសនេះ ថាបានរំលោភលើគោលការណ៍ចិនតែមួយលើបញ្ហាទាក់ទងនឹងកោះតៃវ៉ាន់ ក៏ដូចជាការរំលោភលើ “ការប្តេជ្ញាចិត្តនយោបាយ” របស់ខ្លួនចំពោះទំនាក់ទំនងការ ទូតចិន-លីទុយអានី៕

ប្រែសម្រួលៈ ណៃ តុលា

To Top