ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ និយាយថាបានត្រៀមខ្លួន រួចរាល់ហើយ ដើម្បីបញ្ជូនទ័ព ទៅកាន់ប្រទេសស៊ិរី

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បាននិយាយថា ទីក្រុង Tehran នឹងពិចារណាលើការដាក់ពង្រាយ យោធាពេញលេញ ដើម្បីជួយស៊ីរី ប្រសិនបើរដ្ឋាភិបាល នៅទីក្រុង Damascus ស្នើសុំការងារនេះ។

ការ​អត្ថាធិប្បាយ​នេះ ​បាន​កើត​ឡើង​ក្នុង​អំឡុង​ពេល​កិច្ច​សម្ភាសន៍​មួយ​ ដែល​លោក Araghchi បាន​ផ្តល់​ទៅ​ឱ្យសារព័ត៌មានមួយ ដែល​មាន​មូលដ្ឋាន ​នៅ​ប្រទេស​កាតា Al-Araby Al-Jadeed ក្នុង​ដំណើរ​ត្រឡប់​មក​វិញ​ពី​ប្រទេសតួគី កាលពី​ល្ងាច​ថ្ងៃ​ចន្ទ ។

លោក Araghchi ត្រូវ​បាន​ដក​ស្រង់​សម្ដី​បែបនេះថា​៖ ​ប្រសិន​បើ​រដ្ឋាភិបាល​ស៊ីរី ​ស្នើ​ឲ្យ​អ៊ីរ៉ង់​បញ្ជូន​ទាហាន​ទៅ​ស៊ីរី​ យើង​នឹង​ពិចារណា​លើ​សំណើ​នេះ ។ លោកបានបន្ថែមថា ទីក្រុងតេហរ៉ង់កំពុងរៀបចំជំហាន ជាបន្តបន្ទាប់ ដើម្បីធ្វើឲ្យស្ថានការណ៍ នៅស៊ីរីស្ងប់ស្ងាត់ និងស្វែងរកឱកាសមួយ ដើម្បីបង្ហាញគំនិតផ្តួចផ្តើម សម្រាប់ដំណោះស្រាយអចិន្ត្រៃយ៍នៅទីនោះ។

ក្រុមសកម្មប្រយុទ្ធ នៃសម្ព័ន្ធ អាល់កៃដា Hayat Tahrir-al-Sham (HTS) និងក្រុមអ៊ីស្លាមនិយមផ្សេងទៀត បានបើកការ វាយលុកទ្រង់ទ្រាយធំ ពីខេត្ត Idlib ឆ្ពោះទៅទីក្រុង Aleppo, Hama និង Homs កាលពីសប្តាហ៍មុន ប៉ុន្តែខេត្ត Idlibតែមួយគត់ ដែលស្ថិត ស្ថិតនៅក្រោមការការពារ របស់តួគីចាប់ តាំងពីបទឈប់បាញ់ ដែលបានចរចា ជាមួយរុស្ស៊ីក្នុងឆ្នាំ ២០២០។

មានន័យថាការវិវត្ត នៃក្រុមភេរវករទាំងនេះ នឹងអាចបង្កគ្រោះថ្នាក់ ដល់ប្រទេសជិត ខាងរបស់ស៊ីរី ដូចជាអ៊ីរ៉ាក់ ហ្ស៊កដានី និងប្រទេសតួគីផងដែរ ពោលគឺច្រើនជាងអ៊ីរ៉ង់ ៕

ប្រែសម្រួល៖ស៊ុនលី

To Top