ព័ត៌មានអន្តរជាតិ

ប្រធានតុលាការ ឧក្រិដ្ឋកម្មអន្តរជាតិហៅ ដីកាចាប់ខ្លួនប្រធានរដ្ឋអាជ្ញា លោក Karim Khan និងចៅក្រមមួយចំនួន ដែលចេញដោយប្រទេសរុស្ស៊ី ថាជាភាពអាម៉ាស

AFP

បរទេស៖ ប្រធានតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) កាលពីថ្ងៃច័ន្ទគឺបានថ្កោលទោសលើប្រទេសរុស្ស៊ី ចំពោះការដាក់គោលដៅលើរដ្ឋអាជ្ញា និងចៅក្រមរបស់តុលាការអន្តរជាតិនេះ ជុំវិញការស៊ើបអង្កេតរបស់ក្រុមប្រឹក្សាទៅលើប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ហើយបានថ្កោលទោសការលើកឡើង របស់សមាជិកព្រឹទ្ធសភាអាមេរិកដែលគំរាមតុលាការ ផងដែរ។

យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា ចៅក្រម Tomoko Akane បាននិយាយនៅ ក្នុងសុន្ទរកថារបស់លោកស្រី ទៅកាន់កិច្ចប្រជុំប្រចាំឆ្នាំ របស់តុលាការឧក្រិដ្ឋកម្មសង្គ្រាមកំពូលរបស់ពិភពលោកថា ការវាយប្រហារប្រឆាំងនឹង ICC គឺជាការអាម៉ាស់ ដោយសំដៅទៅលើដីកាចាប់ខ្លួន ដែលចេញដោយ ប្រទេសរុស្ស៊ី សម្រាប់ប្រធានរដ្ឋអាជ្ញា គឺលោក Karim Khan និងចៅក្រមមួយចំនួន។

លោកស្រីបាននិយាយថា បុគ្គលទាំងនេះត្រូវរង នូវដីកាចាប់ខ្លួនពីសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយគ្រាន់តែមានការអនុវត្តអាណត្តិតុលាការ របស់ខ្លួនដោយស្មោះត្រង់ និងឧស្សាហ៍ព្យាយាមតាមក្របខណ្ឌច្បាប់ និងច្បាប់អន្តរជាតិ។

ទីក្រុងមូស្គូបានចេញដីកាចាប់ខ្លួនលោក Khan និងអ្នកផ្សេងទៀតជាការឆ្លើយតបទៅនឹងការស៊ើបអង្កេតរបស់ ICC និងដីកាចាប់ខ្លួនលោកពូទីន ជុំវិញសង្គ្រាមនៅអ៊ុយក្រែន។

ចៅក្រមជនជាតិជប៉ុនក៏មានពាក្យពេចន៍គំរោះគំរើយទៅលើមន្ត្រីសហរដ្ឋអាមេរិក រួមទាំងព្រឹទ្ធសភាលោក Lindsey Graham ដែលបានហៅតុលាការថា ជា “អង្គការមិនសមរម្យ និងនយោបាយ” បន្ទាប់ពីចៅក្រមកាលពីខែមុនបានចេញដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu៕
ប្រែសម្រួលៈ ណៃ តុលា

To Top