អ៊ីស្តង់ប៊ុល៖ នៅក្នុងប្រតិបត្តិការទ្រង់ទ្រាយធំមួយ នៅទូទាំងប្រទេសកាលពីថ្ងៃអង្គារ ប៉ូលិសតួកគី បានឃាត់ខ្លួនជនសង្ស័យចំនួន ៧៧នាក់ ដែលត្រូវបានចោទប្រកាន់ថា មានទំនាក់ទំនងជាមួយ អង្គការភេរវកររដ្ឋឥស្លាម ហៅកាត់ (IS) ។
ទីភ្នាក់ងារព័ត៌មានរដ្ឋឈ្មោះថា Anadolu បានរាយការណ៍ឲ្យដឹងថា ប្រតិបត្តិការនេះគឺជាផ្នែកមួយ នៃការស៊ើបអង្កេតលើការ ផ្តល់ហិរញ្ញប្បទានដល់ក្រុម IS ដែលធ្វើឡើងដោយព្រះរាជអាជ្ញា នៃការិយាល័យរដ្ឋអាជ្ញាសាធារណៈ នៅក្នុងទីក្រុងកំពង់ផែភាគខាងលិចនៃទីក្រុង Izmir ។
សារព័ត៌មាន Anadolu បានរាយការណ៍ឲ្យដឹងថា ព្រះរាជអាជ្ញាបានចេញដីកា ចាប់ខ្លួនជនសង្ស័យចំនួន ១១៤នាក់ ហើយ ៧៧នាក់ ស្ថិតនៅក្នុងចំណោមពួកគេ ត្រូវបានចាប់ខ្លួននៅក្នុងការវាយឆ្មក់ ក្នុងពេលដំណាលគ្នានៅទូទាំងខេត្តចំនួន៣២ គិតមកដល់ពេលនេះ ។
កិច្ចខិតខំប្រឹងប្រែង នៅតែបន្តចាប់ខ្លួនជនសង្ស័យចំនួន ២៩នាក់ផ្សេងទៀត ដែលត្រូវបានគេចាប់ខ្លួន ខណៈដែល៨នាក់ កំពុងស្ថិតនៅក្រៅប្រទេស ។
នៅក្នុងការឆ្មក់ចូលនោះដែរ អាជ្ញាធរក៏បានរឹបអូស សម្ភារឌីជីថលមួយចំនួនធំ និងហាមការបោះពុម្ពផ្សាយជាសាធារណៈ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា