ព័ត៌មានអន្តរជាតិ

លោក Putin៖ ក្រុមហ៊ុនលោកខាងលិច ភាគច្រើនបន្តប្រតិបត្តិការរបស់ខ្លួន នៅក្នុងប្រទេសរុស្ស៊ីនៅឡើយ

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT មកដល់ពេលនេះប្រទេសរុស្ស៊ី​ មិន​ដែល​ដាក់​សម្ពាធ​ក្រុមហ៊ុន​បរទេស​ ឲ្យ​ចាក​ចេញ​ពី​ប្រទេស​ចំពេល​ មាន​ទណ្ឌកម្ម​លោក​ខាង​លិច ក្នុង​ទំហំ​ធំ​នោះ​ទេ។

ការលើកឡើងដែលត្រូវបានធ្វើ ដោយប្រធានាធិបតីរុស្សីលោក Vladimir Putin បាននិយាយកាលពីថ្ងៃពុធ នៅក្នុងសេចក្តីថ្លែងការណ៍ បែបអំពាវនាវមួយរបស់រុស្ស៊ីនៅទីក្រុងមូស្គូ។

លោក Putin បានកត់សម្គាល់ថា ទោះបីជាមានសម្ពាធនយោបាយ ពីរដ្ឋាភិបាលរបស់ពួកគេក៏ដោយ ក៏ក្រុមហ៊ុនជាច្រើនមកពីសហរដ្ឋអាមេរិក និងអឺរ៉ុបខាងលិចនៅតែបន្តប្រតិបត្តិការ នៅក្នុងប្រទេសរុស្ស៊ីនៅឡើយ។

លោក Putin បាននិយាយថា៖ យើងមិនដែលដាក់សម្ពាធនរណាម្នាក់ ឱ្យចាកចេញពីទីផ្សាររបស់យើងទេ។ ពា ក់កណ្តាលនៃក្រុមហ៊ុនទាំង នោះបន្តប្រតិបត្តិការនៅក្នុងប្រទេស ដូចដែលពួកគេបានធ្វើពីមុនទណ្ឌកម្ម។

ក្នុងនោះដែរលោកបានបន្ថែមថា ក្រុមហ៊ុនមួយចំនួនបានផ្ទេរប្រតិបត្តិការ ទៅឱ្យការគ្រប់គ្រងក្នុងតំបន់ ក្រោមការគ្រប់គ្រងរបស់ពួកគេ ហើយប្រហែលមួយភាគបួន នៃក្រុមហ៊ុនទាំងនោះបានចាកចេញ ឬកំពុងស្ថិតក្នុងដំណើរការចាកចេញពី សេដ្ឋកិច្ចរបស់ប្រទេសនេះដូចគ្នាដែរ ៕

ប្រែសម្រួល៖ ស៊ុន លី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top