ព័ត៌មានអន្តរជាតិ

Breaking News: ប៉ូលីសកូរ៉េខាងត្បូង ចាប់ផ្តើមស៊ើបអង្កេតប្រធានាធិបតី Yoon Suk-yeol លើការចោទប្រកាន់ពីបទក្បត់ជាតិ

Xinhua

បរទេស៖ ប៉ូលីសកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍នេះ បានបើកការស៊ើបអង្កេត លើករណីនៃការចោទប្រកាន់ពីបទក្បត់ជាតិ របស់ប្រធានាធិបតី Yoon Suk-yeol , នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយជាច្រើន។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា គណបក្ស Rebuilding Korea Party ដែលមាននិន្នាការឆ្វេងនិយមតិចតួច និងក្រុមសកម្មជនមួយក្រុម បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងលោក Yoon Suk-yeol ចំពោះការបះបោរ និងការចោទប្រកាន់ផ្សេងទៀត កាលពីថ្ងៃពុធ។

ការិយាល័យស៊ើបអង្កេតជាតិ (NOI) ត្រូវបានដកស្រង់សម្តីដោយនិយាយថា បណ្តឹងទាំងពីរត្រូវបានបញ្ចូលគ្នា និងប្រគល់ឱ្យក្រុមស៊ើបអង្កេតសន្តិសុខជាតិ។

លោក Woo Jong-soo ប្រធាន ការិយាល័យស៊ើបអង្កេតជាតិ (NOI) បានប្រាប់សមាជិកសភាថា ប៉ូលីសនឹងដោះស្រាយករណីនេះយ៉ាងឆាប់រហ័ស ស្របតាមច្បាប់ និងនីតិវិធី ដោយបង្ហាញឆន្ទៈក្នុងការពិនិត្យមើលរឿងនេះ៕

ប្រែសម្រួលៈ ណៃ តុលា

To Top