ថ្ងៃទី២ ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ សន្និសីទអន្តរជាតិឆ្នាំ២០២៤ ស្តីពីយល់ដឹងអំពីប្រទេសចិនបានរៀបចំឡើងនៅទីក្រុងក្វាងចូវប្រទេសចិន។ សន្និសីទអន្តរជាតិស្តីពីយល់ដឹងអំពីប្រទេសចិនដែលរៀបចំចាប់តាំងពីឆ្នាំ២០១៣ មកបានក្លាយទៅជាវេទិកាមួយដែលមានឥទ្ធពលបំផុតសម្រាប់ពិភពលោក យល់ដឹងអំពីយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ប្រទេសចិន ប្រធានបទឆ្នាំនេះគឺ» បន្តការកែទម្រង់ដល់ទីបញ្ចប់ទំនើបកម្មតាមបែបផែនចិន និងកាលានុវត្តភាពថ្មីនៃការអភិវឌ្ឍពិភពលោក»។
ក្នុងរយៈពេល ១១ឆ្នាំកន្លងមក លោកប្រធានរដ្ឋចិន Xi Jinping យកចិត្តទុកដាក់ខ្ពស់ចំពោះសន្និសីទអន្តរជាតិ ស្តីពីការយល់ដឹងអំពីប្រទេសចិនដោយបានផ្ញើសារលិខិតអបអរសាទរថ្លែងសុន្ទរកថា គន្លឹះតាមប្រព័ន្ធវីដេអូឬក៏ជួបសន្ទនាជាមួយតំណាងបរទេស ដើម្បីអធិប្បាយអំពីមាគ៌ាប្រទេសចិន និងទស្សនប្រទេសចិន។ ក្នុងអត្ថបទនេះនឹងដកស្រង់ពាក្យពេចន៍មួយចំនួនរបស់លោក ដើម្បីយល់ដឹងពីប្រទេសចិន៖
យល់ដឹងអំពីប្រទេសចិន ជាគន្លឹះគឺត្រូវយល់ដឹងអំពីទំនើបកម្មតាមបែបផែនចិន។ ប្រទេសចិននាពេលបច្ចុប្បន្នកំពុងជំរុញដោយគ្រប់ជ្រុងជ្រោយនូវការកសាងប្រទេសដ៏ខ្លាំងក្លា និងស្តារឡើងវិញនូវបុព្វហេតុដ៏មហិមារបស់ប្រជាជាតិចិនតាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន ដើម្បីជំរុញកសាងសហគមន៍រួមជោគវាសនានៃមនុស្សជាតិ វាសនានិងអនាគតរបស់ប្រទេសចិនតភ្ជាប់ជាមួយវាសនា និងអនាគតរបស់មនុស្សជាតិយ៉ាងជិតស្និទ្ធ។
ខ្ញុំធ្លាប់និយាយថា «ការយល់ដឹងអំពីប្រទេសចិននាពេលបច្ចុប្បន្ន គឺគួរយល់ដឹងអំពីបក្សកុម្មុយនីស្តចិន»។ ឆ្នាំ២០២១ គឺខួបទី ១០០ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិន។ ក្នុងរយៈពេល ១០០ឆ្នាំកន្លងមកបក្សកុម្មុយនីស្តចិនបានសាមគ្គី និងដឹកនាំប្រជាជនចិនខិតខំប្រឹងប្រែងឥតឈប់ឈរ ដោយបានកែប្រែអនាគតនិងជោគវាសនារបស់ប្រជាជនចិនចេញពីឫសគល់ ហើយក៏ជះឥទ្ធពលដល់ដំណើរការប្រវត្តិសាស្រ្តពិភពលោកផងដែរ។
សេដ្ឋកិច្ចចិនគឺអ្នកទទួលផលប្រយោជន៍ពីសកលភាវូបនីយកម្មសេដ្ឋកិច្ច ហើយក៏ជាអ្នករួមចំណែក ផងដែរ។ ប្រទេសចិននឹងបន្តដើលើមាគ៌ាអភិវឌ្ឍដោយសន្តិភាពយ៉ាងម៉ឺងម៉ាត់មិនងាករេណ ប្រកាន់ខ្ជាប់នូវយុទ្ធសាស្ត្ររួមគ្នាឈ្នះ-ឈ្នះនិងបើកចំហ បន្តបន្ថែមកម្លាំងចលករទៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោកមានលក្ខណៈបើកចំហ រួមជាមួយប្រជានជននៃគ្រប់ប្រទេសជំរុញសកលភាវូបនីយកម្មសេដ្ឋកិច្ច ឆ្ពោះទៅកាន់ទិសដៅអភិវឌ្ឍប្រកបដោយបើកចំហ បរិយាបន្ន ផ្តល់ផលប្រយោជន៍ជាទូទៅ តុល្យភាពនិងឈ្នះ-ឈ្នះ ក៏ដូចជាធ្វើឱ្យសកលភាវូបនីយកម្មសេដ្ឋកិច្ចផ្តល់ជាប្រយោជន៍ កាន់តែច្រើនដល់ប្រជាជនគ្រប់ប្រទេសលើពិភពលោក។
ប្រទេសចិននឹងបន្តកែទម្រង់ឱ្យកាន់តែស៊ីជម្រៅ និងបើកចំហកាន់តែទូលំទូលាយដោយគ្រប់ជ្រុងជ្រោយ បន្តប្រកាន់ខ្ជាប់នូវទស្សនអភិវឌ្ឍន៍ថ្មី ជំរុញកំណែទម្រង់ដល់រចនាសម្ព័ន្ធនៃការផ្គត់ផ្គង់ និងតម្រូវការឱ្យកាន់តែស៊ីជម្រៅ សម្របសម្រួលនិងជំរុញនូវការងារកើនឡើងដោយស្ថិរភាព ជំរុញកំណែទម្រង់ កែសម្រួលរចនាសម្ព័ន្ធ ផ្តល់ផលប្រយោជន៍ដល់ប្រជាជននិងបង្កាហានិភ័យ ជំរុញសេដ្ឋកិច្ចចិនអភិវឌ្ឍន៍ដោយគុណភាពខ្ពស់ ដើម្បីផ្តល់ឱកាសសហការកាន់តែច្រើនដល់ពិភពលោក។
ការសម្រចបាននូវការស្តារភាពរុងរឿងដ៏មហិមា របស់ប្រជាជាតិចិនឡើងវិញ គឺជាក្តីសុបិនរបស់ប្រជាជនចិន ការពិតជាក់ស្តែងបានបញ្ជាក់ថា មាគ៌ាសង្គមនិយមមានលក្ខណៈពិសេសចិន ដែលយើងប្រកាន់ខ្ជាប់គឺត្រឹមត្រូវ។ ប្រទេសចិននឹងប្រកាន់ខ្ជាប់នូវមាគ៌ាអភិវឌ្ឍដោយសន្តិភាព ប្រកាន់ខ្ជាប់នូវការជំរុញការអភិវឌ្ឍទំនាក់ទំនងអន្តរជាតិប្រភេទថ្មីប្រកបដោយការគោរពគ្នាទៅវិញទៅមក និងទទួលបានផលប្រយោជន៍ឈ្នះ-ឈ្នះ ប្រកាន់ខ្ជាប់រួមជាមួយបណ្តាប្រទេសនានា បង្កើតសហគមន៍ជោគវាសនារួមប្រកបដោយភាពចុះសម្រុងគ្នា៕