ព័ត៌មានអន្តរជាតិ

«បុណ្យចូលឆ្នាំថ្មីចិន ៖ សកម្មភាពសង្គមរបស់ជនជាតិចិន ដើម្បីអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិ» បានត្រូវដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ

ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ «បុណ្យចូលឆ្នាំថ្មីចិន ៖ សកម្មភាពសង្គមរបស់ជនជាតិចិន ដើម្បីអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិ» ដែលស្នើសុំចុះបញ្ជីដោយប្រទេសចិនបានត្រូវអនុម័តក្នុងកិច្ចប្រជុំលើកទី១៩ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលស្តីពីការការពារបេតិកភណ្ឌវប្បធម៌អរូបីនៃអង្គការយូណេស្កូ នៃអង្គការសហប្រជាជាតិឱ្យដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។ សូមបញ្ជាក់ថាគិតរហូតមកទល់បច្ចុប្បនេះប្រទេសចិនមានសម្បត្តិបេតិកភណ្ឌគម្រោងចំនួន៤៤ បានត្រូវដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃអង្គការយូណេស្កូនៃអង្គការសហប្រជាជាតិ ដែលជាចំនួនច្រើនជាងគេលើពិភពលោក។

បុណ្យចូលឆ្នាំថ្មីចិនគឺជាបុណ្យប្រពៃណីចិនមួយដែលមានអត្ថន័យដ៏ជ្រាលជ្រៅបំផុត មានខ្លឹមសារសម្បូរបែបបំផុតមានចំនួនមនុស្សចូលរួមអបអរសាទរច្រើនបំផុត និងជះឥទ្ធពលទូលំទូលាយបំផុត។ រាប់ពាន់ឆ្នាំកន្លងមកបុណ្យចូលឆ្នាំថ្មីចិនបានដើរតួនាទីសំខាន់ណាស់សម្រាប់ការបន្តវេននូវអរិយធម៌ប្រទេសចិន។ ស្រប
នឹងក្របខ័ណ្ឌនៃការផ្សព្វផ្សាយបុណ្យចូលឆ្នាំចិន នៅឯនាយសមុទ្រកាន់តែធំទូលាយពីមួយថ្ងៃទៅមួយថ្ងៃបុណ្យចូលឆ្នាំថ្មីចិន បានក្លាយទៅជាសញ្ញាវប្បធម៌ប្រទេសចិន ដែលពិភពលោកទទួលស្គាល់ និងឱ្យតម្លៃខ្ពស់ជាទូទៅ៕

To Top