ព័ត៌មានអន្តរជាតិ

រញ្ជួយដីកម្រិត ៧.០ រិចទ័រ វាយប្រហារ Northern California សហរដ្ឋអាមេរិក ឈានដល់ការព្រមានអំពីរលកស៊ូណាមិ

AFP

បរទេស៖ ការរញ្ជួយដីកម្រិត ៧.០ រិចទ័របានអង្រួនតំបន់ដ៏ធំមួយ នៃរដ្ឋកាលីហ្វ័រញ៉ាខាងជើង នៅថ្ងៃព្រហស្បតិ៍ ដោយបានធ្វើឱ្យរបស់របរធ្លាក់ចេញពី ធ្នើរនៃហាងលក់គ្រឿងទេស , ក្មេងៗរត់ចូលក្រោមតុធ្វើការ និងជំរុញឱ្យមានការព្រមានអំពី រលកយក្សស៊ូណាមិសម្រាប់មនុស្ស ៥,៣ លាននាក់នៅតាមបណ្តោយឆ្នេរខាងលិច របស់សហរដ្ឋអាមេរិក។

យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា ការរញ្ជួយដីបានកើតឡើងនៅម៉ោង ១០៖៤៤នាទីព្រឹក ភាគខាងលិចនៃទីក្រុង Ferndale ដែលជាទីក្រុងតូចមួយនៅឆ្នេរសមុទ្រ Humboldt County ចម្ងាយប្រហែល ២០៩ គីឡូម៉ែត្រ ពីព្រំដែន Oregon ។

វាត្រូវបានគេមានអារម្មណ៍ថា នៅឆ្ងាយភាគខាងត្បូងនៃ ទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ដែលមានចម្ងាយប្រហែល ៤៣៥ គីឡូម៉ែត្រ ដែលជាកន្លែងដែលអ្នកស្រុកបានពិពណ៌នា អំពីចលនារង្គើអស់រយៈពេលជាច្រើនវិនាទី។ វាត្រូវបានបន្តដោយការរញ្ជួយដីតូចៗជាច្រើនទៀត។

មិនមានរបាយការណ៍ភ្លាមៗអំពីការខូចខាត ឬរបួសសំខាន់ៗពីគ្រោះរញ្ជួយដី ដែលជាការរញ្ជួយដ៏ខ្លាំងបំផុតមួយ ដែលបានវាយប្រហាររដ្ឋកាលីហ្វ័រញ៉ា ចាប់តាំងពីការរញ្ជួយដីកម្រិត ៧.១ រ៉ិចទ័របានវាយប្រហារ Ridgecrest ក្នុងឆ្នាំ ២០១៩នៅឡើយទេ។

ការ​ព្រមាន​អំពី​រលក​យក្ស​ស៊ូណាមិ​ មាន​ប្រសិទ្ធភាព​ប្រហែល​ពេលមួយ​ម៉ោង។ ចេញភ្លាមៗបន្ទាប់ពីការរញ្ជួយដីកាលពីថ្ងៃព្រហស្បតិ៍ វាបានគ្របដណ្តប់ជិត ៨០៥ គីឡូម៉ែត្រ នៃឆ្នេរសមុទ្រ ពីគែមនៃឆ្នេរសមុទ្រ Monterey នៃរដ្ឋកាលីហ្វ័រញ៉ា ភាគខាងជើងទៅកាន់រដ្ឋ Oregon ៕

ប្រែសម្រួលៈ ណៃ តុលា

To Top