ព័ត៌មានអន្តរជាតិ

សហភាពអឺរ៉ុប បរាជ័យក្នុងការព្រមព្រៀង ដាក់ចេញនូវទណ្ឌកម្មថ្មី ប្រឆាំងប្រទេសរុស្ស៊ី

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់សារព័ត៌មានរ៉យទ័រ បានរាយការណ៍អ្នកការទូត ដែលមិនបញ្ចេញឈ្មោះនៅទីក្រុងប្រ៊ូសែល ថាប្រទេសសមាជិកសហភាពអឺរ៉ុបចំនួនពីរ បានរារាំងកញ្ចប់ទណ្ឌកម្មទី១៥ ដែលត្រូវបានស្នើឡើង ដោយផ្តោតលើប្រទេសរុស្ស៊ី។

ប្លុកនេះបានអនុម័តការហ៊ុមព័ទ្ធ ជាបន្តបន្ទាប់ប្រឆាំងនឹងទីក្រុងមូស្គូ ដើម្បីបង្ហាញការគាំទ្រចំពោះទីក្រុងគៀវ បន្ទាប់ពីជម្លោះរុស្ស៊ី-អ៊ុយក្រែន បានកើនឡើងក្នុងឆ្នាំ២០២២ ហើយកញ្ចប់ចុងក្រោយបំផុតត្រូវបាន គេរាយការណ៍ថាមានគោលបំណង ទៅលើកងនាវាដឹកប្រេងរបស់រុស្ស៊ី។

ប្រភពការទូតដែល មិនបញ្ចេញឈ្មោះដដែលនេះ បានប្រាប់រ៉យទ័រទៀតថា ការបរាជ័យកាលពីថ្ងៃសុក្រ ត្រូវបានគេរាយការណ៍ថា បានកើតមានឡើងដោយសារតែការមិនចុះសម្រុងគ្នា អំពីការពន្យាពេលសម្រាប់ក្រុមហ៊ុនសហភាពអឺរ៉ុប ក្នុងការដកខ្លួនចេញពីប្រទេសរុស្ស៊ី។

ខណៈដែលរ៉យទ័រ មិនបានកំណត់អត្តសញ្ញាណ ប្រទេសទាំងពីរដែលបានជំទាស់នោះ Politico បាននិយាយថា ពួកគេគឺជាប្រទេស Latvia និង Lithuania ហើយជឿជាក់ថាសហភាពអឺរ៉ុប ក៏នឹងមានបំណងបន្តការពិភាក្សា លើកញ្ចប់នៅពេលក្រោយផងដែរ។

គួរឲ្យដឹងដែរថាបញ្ហាមួយ ក្នុងចំណោមបញ្ហាសម្រាប់ប្លុកគឺជម្លោះ លើការដឹកជញ្ជូនផលិតផលដែលមាន មូលដ្ឋានលើប្រេងរបស់រុស្ស៊ី ខណៈពេលដែលសហភាពអឺរ៉ុប បានហាមឃាត់ការនាំចូលប្រេងភាគច្រើន ពីប្រទេសរុស្ស៊ីក្នុងឆ្នាំ២០២២ ដែលសាធារណរដ្ឋឆេក ស្លូវ៉ាគី និងហុងគ្រី បានទទួលការលើកលែង ដោយសារពួកគេមិនអាច ស្វែងរកអ្នកផ្គត់ផ្គង់ផ្សេងទៀត ៕

ប្រែសម្រួល៖ ស៊ុន លី

To Top