សេអ៊ូល៖ រដ្ឋអាជ្ញាយោធាកូរ៉េខាងត្បូង បានស្វែងរកការហាមប្រាមការ ធ្វើដំណើរទៅក្រៅប្រទេសលើមន្ត្រីចំនួន ១០ នាក់ ដែលពាក់ព័ន្ធនឹងការ ប្រកាសច្បាប់អាជ្ញាសឹក ដែលធ្វើឡើងដោយប្រធានាធិបតីលោក Yoon Suk-yeol កាលពីដើមសប្តាហ៍នេះ។
អយ្យការរបស់ក្រសួងការពារជាតិ បានស្នើឱ្យក្រសួងយុត្តិធម៌ដាក់បម្រាម ការធ្វើដំណើរទៅក្រៅប្រទេសជាបន្ទាន់ លើមន្ត្រីសកម្មចំនួន ១០នាក់ដែលត្រូវបានចោទប្រកាន់ ឬជាប់ពាក់ព័ន្ធក្នុងការចោទប្រកាន់ពីបទ បះបោរពាក់ព័ន្ធនឹងការប្រកាសច្បាប់អាជ្ញាសឹក។
អ្នកដែលទទួលរងការហាមឃាត់ ការធ្វើដំណើររួមមាន ប្រធានបញ្ជាការដ្ឋានការពាររាជធានី បញ្ជាការសង្គ្រាមពិសេសរបស់កងទ័ព និងបញ្ជាការប្រឆាំងការស៊ើបការណ៍។
ក្រសួងការពារជាតិបានផ្អាក ភារកិច្ចរបស់មេបញ្ជាការទាំង បីនាក់ ហើយផ្ទេរពួកគេទៅអង្គភាពផ្សេងៗគ្នា នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
គួរបញ្ជាក់ថាទង្វើនេះត្រូវបានគេសន្មតថា ជាការព្រួយបារម្ភរបស់ប្លុកប្រឆាំង ចំពោះការប្រកាសច្បាប់អាជ្ញាសឹកមួយទៀត ៕
ប្រែសម្រួល ឈូក បូរ៉ា