ព័ត៌មានអន្តរជាតិ

ជើងហោះហើររាប់រយត្រូវបានលុបចោល ដោយសារព្យុះបោកបក់យ៉ាងខ្លាំងមកលើប្រទេសហូឡង់

afp

ឡាអេ៖ កាលពីថ្ងៃសុក្រ ខ្យល់បានបក់បោកយ៉ាងខ្លាំងបានបណ្តាលឱ្យមានការរំខានយ៉ាងខ្លាំងនៅទូទាំងប្រទេសហូឡង់ ដោយធ្វើឲ្យជើងហោះហើរជាង១០០ ត្រូវបានលុបចោលនៅឯអាកាសយានដ្ឋាន Amsterdam Schiphol និងបង្កផលប៉ះពាល់ដល់ផ្លូវរថភ្លើង ចរាចរណ៍ផ្លូវគោក និងផ្លូវទឹកផងដែរ ។

វិទ្យាស្ថានអាកាសធាតុជាតិហូឡង់ ហៅកាត់ KNMI បានចេញការជូនដំណឹងអំពីអាកាសធាតុពណ៌លឿងសម្រាប់ស្ទើរតែទូទាំងប្រទេសនេះ ដោយគ្របដណ្តប់លើខេត្តចំនួន១០ ក្នុងចំណោមខេត្តចំនួន១២  ។ មានតែខេត្តភាគខាងត្បូងនៃ North Brabant និង Limburg តែប៉ុណ្ណោះដែលនៅតែស្ថិតនៅក្រោមសញ្ញាប្រុងប្រយ័ត្នពណ៌បៃតង ។

កម្លាំងខ្យល់បានបោកបក់ពី៧៥ដល់៩០គីឡូម៉ែត្រក្នុង១ម៉ោងត្រូវបានគេរាយការណ៍មកថា នៅតំបន់ឆ្នេរសមុទ្រមានខ្យល់បោកបក់ពី៩០ ដល់ ១០០គីឡូម៉ែត្រក្នុង ១ម៉ោង ។ នៅលើកោះ Wadden ភាគខាងជើង ល្បឿនខ្យល់បោកបក់អាចឡើងដល់ពី១០០ ទៅ ២០០គីឡូម៉ែត្រក្នុង ១ម៉ោងឯណោះ ។

អ្នកធ្វើដំណើរឆ្លងកាត់ Schiphol ត្រូវបានព្រមានឱ្យរៀបចំសម្រាប់ការលុបចោល និងការពន្យារពេល ។ ជើងហោះហើរជាង ១០០ត្រូវបានលុបចោលរួចហើយ គិតត្រឹមព្រឹកថ្ងៃសុក្រ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top