ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីកូរ៉េខាងត្បូង ចេញមកប្រកាសសូមទោសចំពោះពលរដ្ឋ ជុំវិញបញ្ហាប្រកាសច្បាប់អាជ្ញាសឹក

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បាននិយាយថា លោកមានការសោកស្ដាយជាខ្លាំងចំពោះការប្រកាសដាក់ច្បាប់អាជ្ញាសឹកនៅក្នុងប្រទេស ហើយបានប្តេជ្ញាថានឹងមិនធ្វើសកម្មភាពនេះម្តងទៀតឡើយ។

លោក Yoon បានថ្លែងការសុំទោសរបស់គាត់នៅក្នុងសុន្ទរកថារយៈពេលពីរនាទី ទៅកាន់ពលរដ្ឋទូទាំងប្រទេសកាលពីថ្ងៃសៅរ៍ ដែលជាការបង្ហាញជាសាធារណៈលើកដំបូងរបស់គាត់ ចាប់តាំងពីមានវិបត្តិបាន​ផ្ទុះ​ឡើង​ក្នុង​ប្រទេស​កាល​ពី​ដើម​សប្តាហ៍​នេះ។

លោក Yoon បាន​អះអាង​ថា​៖ ​ការ​ប្រកាស​ច្បាប់​អាជ្ញាសឹក​ជា​បន្ទាន់​នេះ​កើត​ចេញ​ពី​ការ​អស់សង្ឃឹម​របស់​ខ្ញុំ​ ​ក្នុង​នាម​ជា​ភាគី​ទទួល​ខុសត្រូវ​ចុងក្រោយ​សម្រាប់​កិច្ចការ​រដ្ឋ​។

ប្រធានាធិបតីដដែលរូបនេះក៏​បាន​ទទួល​ស្គាល់​ថា​ការ​សម្រេច​ចិត្ត​របស់​លោក​ថា បានបង្ក​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ និង​ការ​រអាក់​រអួលដល់​ប្រជាជន​កូរ៉េ​ខាង​ត្បូងផងដែរ។ លោក​បាន​សង្កត់​ធ្ងន់​ថា​៖​ខ្ញុំ​មាន​ការ​សោកស្ដាយ​ជា​ខ្លាំង និង​សូម​ទោស​ដោយ​ស្មោះ​ចំពោះ​ពលរដ្ឋ ដែល​ត្រូវ​បាន​តក់ស្លុត​ជា​ខ្លាំងចំពោះហេតុការណ៍នេះ។

លើសពីនេះលោក Yoon បានច្រានចោលការរំពឹងទុកដែលថាគាត់អាចព្យាយាមដាក់ច្បាប់អាជ្ញាសឹកសាជាថ្មីម្តងទៀតដោយនិយាយថា នឹងមិនមានការប៉ុនប៉ងលើកទីពីរក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញជាដាច់ខាត៕

ប្រែសម្រួល៖ ស៊ុនលី

To Top