ការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានបើកកិច្ចប្រជុំនៅថ្ងៃទី ៩ ខែធ្នូ ដើម្បីវិភាគនិងសិក្សាអំពីការងារសេដ្ឋកិច្ចឆ្នាំ ២០២៥ ស្តាប់របាយការណ៍ការងារនៃ គណៈកម្មាធិការត្រួតពិនិត្យវិន័យ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ព្រមទាំងសិក្សាការងារកសាងឥរិយាបថ បក្សនិងការងារប្រឆាំងអំពើពុករលួយនៅឆ្នាំ ២០២៥ ។ លោក Xi Jinping អគ្គលេខាធិការនៃ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំនេះ។
អង្គប្រជុំបានកត់សម្គាល់ថា ឆ្នាំនេះជាឆ្នាំគន្លឹះសម្រាប់ការសម្រេចបាននូវគោលដៅនិងភារកិច្ចនៃ “ផែនការជាតិប្រាំឆ្នាំទី ១៤” គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនដែលមានសមមិត្ត Xi Jinping ជាប្រមុខស្នូលបានបង្រួបបង្រួម និងដឹកនាំបក្សទាំងមូល ប្រទេសទាំងមូល និងប្រជាជនគ្រប់ជនជាតិក្នុងការ ឆ្លើយតបយ៉ាងម៉ត់ចត់ចំពោះស្ថានភាពប្រែប្រួល និងអនុវត្តគោលនយោបាយចម្រុះ ធ្វើឱ្យសេដ្ឋកិច្ចដំណើរការ ប្រកបដោយស្ថិរភាពជាទូទៅ និងទទួលបានការរីកចម្រើន កម្លាំងសេដ្ឋកិច្ច កម្លាំងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងកម្លាំងជាតិរបស់ប្រទេសចិនបានបន្តកើនឡើង។
កម្លាំងផលិតកម្មគុណភាពថ្មី បានអភិវឌ្ឍប្រកបដោយស្ថិរភាព កំណែទម្រង់និងការបើកចំហបន្តមានភាពស៊ីជម្រៅ ហានិភ័យក្នុងវិស័យសំខាន់ៗបានត្រូវដោះស្រាយ ប្រកបដោយសណ្តាប់ធ្នាប់ និងមានប្រសិទ្ធភាព ហើយជីវភាពរស់នៅរបស់ប្រជាជន ទទួលបានការធានាយ៉ាងជាក់លាក់ គោលដៅ និងភារកិច្ចសំខាន់ៗនៃ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមពេញមួយឆ្នាំ នឹងសម្រេចបានដោយជោគជ័យ៕