ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិកគាំទ្រ អ៊ីស្រាអែល ក្នុងការលុកលុយ ទៅលើប្រទេសស៊ីរី

RT News

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT វ៉ាស៊ីនតោនបានប្រកាសការពារ ការលុកលុយយោធារបស់អ៊ីស្រាអែល ចូលទៅក្នុងប្រទេសស៊ីរី ដោយអ្នកនាំពាក្យក្រសួង ការបរទេស លោក Matthew Miller បានសង្កត់ធ្ងន់ថា វាគ្រាន់តែជាប្រតិបត្តិការ សម្រាប់ការការពារខ្លួនប៉ុណ្ណោះ។

នៅក្នុងសន្និសីទសារព័ត៌មាន មួយកាលពីថ្ងៃចន្ទ លោក Miller បានអះអាងថា កងកម្លាំងការពារអ៊ីស្រាអែល ហៅកាត់ថា IDF ឆ្ពោះទៅកាន់ផ្នែកខាងស៊ីរី នៃតំបន់ Golan Heights ត្រូវបានធ្វើឡើង ដើម្បីការពារក្រុមសកម្ម ប្រយុទ្ធដែលមាន មូលដ្ឋាន នៅស៊ីរីពីការកាន់កាប់តំបន់ព្រំដែន និងបើកការវាយលុកចូល អ៊ីស្រាអែលនាពេលអនាគត។

ទាហានអ៊ីស្រាអែល បានចល័តចូលទៅក្នុងតំបន់ការពារគ្មានយោធានៅក្នុងតំបន់ Golan Heights ដែលត្រូវបានកាន់ កាប់កាលពីថ្ងៃអាទិត្យ បន្ទាប់ពីកងកម្លាំងប្រឆាំង ស៊ីរីបាន ដណ្តើមកាន់កាប់ទីក្រុង Damascus និងបានបង្ខំ អតីតប្រធានាធិបតី Bashar Assad ឱ្យភៀសខ្លួនចេញពីប្រទេស ។

កាលពីថ្ងៃចន្ទ កងកម្លាំងអ៊ីស្រាអែល បានផ្លាស់ទីហួសពីតំបន់ការពារ និងចូលទៅក្នុងប្រទេសស៊ីរី ដោយរដ្ឋមន្ត្រីការពារជាតិ អ៊ីស្រាអែល Israel Katz បាននិយាយថា ពួកគេមានបំណងបង្កើត តំបន់សន្តិសុខថ្មីមួយនៅទីនោះ ដែលនឹងជម្រះនូវអាវុធ យុទ្ធសាស្ត្រធុនធ្ងន់ និងហេដ្ឋារចនាសម្ព័ន្ធភេរវករ។

យោងតាមលោក Miller ដោយបោះបង់ទីតាំងរបស់ខ្លួននៅក្នុងតំបន់ជុំវិញ តំបន់ការពារទាំងនេះ កងទ័ពស៊ីរី កំពុងបានបង្កើត នូវទីតាំងដ៏សក្តានុពលមួយ ដែលអាចត្រូវបានបំពេញ ដោយអង្គការភេរវករយ៉ាងច្រើននៅទីនោះ៕

ប្រែសម្រួល៖ស៊ុនលី

To Top