JIUQUAN៖ នៅថ្ងៃព្រហស្បតិ៍នេះ ប្រទេសចិន បានបញ្ជូនផ្កាយរណបពិសោធន៍ចំនួន៥ ទៅកាន់ទីអវកាសដោយបានបាញ់ចេញពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Jiuquan នៅភាគពាយព្យនៃប្រទេសចិន ។
គួរបញ្ជាក់ថា ផ្កាយរណបទាំង៥នេះត្រូវបានបាញ់បង្ហោះដោយប្រើគ្រាប់រ៉ុក្កែត Long March-2D នៅវេលាម៉ោង៣និង១៧ នាទីរសៀល ម៉ោងនៅទីក្រុងប៉េកាំង ហើយបានចូលទៅក្នុងគន្លងតាមការគ្រោងទុក ។
ចំពោះការបាញ់បង្ហោះនេះដែរ គឺជាបេសកកម្មលើកទី៥៥១ដែលប្រើគ្រាប់រ៉ុក្កែតប្រភេទ Long March ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា