បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មានចេញពី ប្រភពមន្ត្រីយោធាដែលបាន និយាយប្រាប់កាសែត Times of Israel ថា កងកម្លាំងទ័ពអាកាសអ៊ីស្រាអែល កំពុងអនុវត្តការត្រៀមរៀបចំសម្រាប់ ការវាយប្រហារដ៏ធំមួយទៅ លើទីតាំងនុយក្លេអ៊ែរជាច្រើនរបស់អ៊ីរ៉ង់។
ទីភ្នាក់ងារព័ត៌មានដដែលនេះបាននិយាយថា ទីក្រុងយេរូសាឡឹមខាងលិចជឿថា ការដណ្តើមកាន់កាប់ដ៏គួរឱ្យភ្ញាក់ផ្អើល របស់ស៊ីរីដោយពួកឧទ្ទាមជីហាដ បានធ្វើឱ្យទីតាំងរបស់ទីក្រុងតេហរ៉ង់ចុះខ្សោយ ដែលអាចជំរុញឱ្យអ៊ីរ៉ង់ បង្កើនល្បឿនកម្មវិធីបរមាណូរបស់ខ្លួន។
ទន្ទឹមនឹងនោះ ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអ៊ែល បានដកប្រព័ន្ធការពារ ដែនអាកាសស៊ីរីភាគច្រើនចេញ ដោយបើកផ្លូវសម្រាប់ ប្រតិបត្តិការប្រឆាំងអ៊ីរ៉ង់ផងដែរ។
គួរឲ្យដឹងដែរថាទីក្រុងតេហរ៉ង់ បានទទូចជាយូរមកហើយថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនមានសន្តិភាព និងមានលក្ខណៈស៊ីវិល័យ ផ្ទុយពីការចោទប្រកាន់ របស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ដែលថាអ៊ីរ៉ង់បានស្វែងរកគ្រាប់បែកបរមាណូ ដើម្បីប្រតិបត្តិការ។
ក្នុងឆ្នាំ២០១៥ មហាអំណាចនុយក្លេអ៊ែរកំពូល ទាំងប្រាំរបស់ពិភពលោកបាន ធ្វើកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ដើម្បីតាមដានសកម្មភាពនុយក្លេអ៊ែររបស់ខ្លួន ជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្ម ប៉ុន្តែសហរដ្ឋអាមេរិកបានដកខ្លួន ជាឯកតោភាគីចេញពីកិច្ចព្រមព្រៀងនេះ ក្នុងឆ្នាំ២០១៨ ៕
ប្រែសម្រួល៖ ស៊ុន លី