ព័ត៌មានអន្តរជាតិ

មេរបស់មូលនិធិការពារហានិភ័យធំបំផុត របស់ពិភពលោក គាំទ្រ Bitcoin និងមាស

RT News

បរទេស៖ មហាសេដ្ឋីជាវិនិយោគិន គឺលោក Ray Dalio បានព្រមានអំពីវិបត្តិបំណុលដែលកំពុងកើតមានលើហិរញ្ញវត្ថុសកល ហើយបានជំរុញអ្នកវិនិយោគឱ្យផ្លាស់ប្តូរទៅរកទ្រព្យសម្បត្តិដូចជា Bitcoin និងមាស វិញម្តង។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា ថ្លែងនៅឯសប្តាហ៍ហិរញ្ញវត្ថុ Abu Dhabi កាលពីថ្ងៃអង្គារ លោក Dalio ដែលជាស្ថាបនិកនៃមូលនិធិការពារហានិភ័យធំបំផុតរបស់ពិភពលោក Bridgewater Associates បានសម្តែងការព្រួយបារម្ភអំពីការកើនឡើងកម្រិតបំណុលនៅក្នុងសេដ្ឋកិច្ចធំៗ ហើយបានផ្តល់អនុសាសន៍ឱ្យជៀសវាងការវិនិយោគផ្អែកលើបំណុល។

លោក Dalio បាននិយាយកាលពីថ្ងៃអង្គារ និងត្រូវបានសារព័ត៌មាន South China Morning Post ដកស្រត់សម្តីថា “ខ្ញុំជឿថា ទំនងជាមានបញ្ហាប្រាក់បំណុលដែលមិនទាន់សម្រេច , ខ្ញុំចង់គេចចេញពីទ្រព្យសម្បត្តិបំណុលដូចជា មូលបត្របំណុល ហើយមានរូបិយប័ណ្ណដែលបានជួញដូរជាសកលមួយចំនួនដូចជាមាស និង Bitcoin”។

លោហៈដ៏មានតម្លៃ និងរូបិយបណ្ណរូបិយបណ្ណរូបិយវត្ថុទាំងពីរ បាននឹងកំពុងជួញដូរនៅកម្រិតខ្ពស់បំផុត ខណៈដែលអ្នកវិនិយោគស្វែងរកជម្រើសជំនួស ចំពេលមានវិបត្តិសេដ្ឋកិច្ច និងភាពតានតឹងភូមិសាស្ត្រនយោបាយ។ Bitcoin បានទម្លុះដល់កម្រិតតម្លៃ ១០០.០០០ដុល្លារ កាលពីសប្តាហ៍មុន ចំពេលមានការកើនឡើងនៃការរំពឹងទុករបស់វិនិយោគិនអំពីគោលនយោបាយ crypto-friendly ពីប្រធានាធិបតីជាប់ឆ្នោតអាមេរិក Donald Trump ។

Dalio បានបញ្ជាក់ពី “កម្រិតដែលមិនធ្លាប់មានពីមុនមក” នៃបំណុលនៅក្នុងសេដ្ឋកិច្ចធំៗ រួមទាំងសហរដ្ឋអាមេរិក និងចិន ហើយបានព្រមានថា និន្នាការនេះអាចនាំឱ្យមានវិបត្តិបំណុលនៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ។

សូមជម្រាបថា Bitcoin ត្រូវបានគេមើលឃើញពីការកើនឡើងតម្លៃលើសពី ១៤០ភាគរយ ក្នុងឆ្នាំ ២០២៤ ជាមួយនឹងចំណែកដ៏ធំនៃការកើនឡើងដែលបានកើតឡើងចាប់តាំងពីការបោះឆ្នោតនៅសហរដ្ឋអាមេរិក៕

ប្រែសម្រួលៈ ណៃ តុលា

To Top