ព័ត៌មានអន្តរជាតិ

ការផ្លាស់ប្តូរ នយោបាយស៊ីរី អាចមានឥទ្ធិពលយ៉ាងខ្លាំង លើសេដ្ឋកិច្ចរបស់តួកគី

xinhua

អង់ការ៉ា៖ ការដួលរលំនៃរដ្ឋាភិបាល របស់អតីតប្រធានាធិបតីស៊ីរីលោក បាសា អាល់អាសាដ  អាចមានឥទ្ធិពលយ៉ាងខ្លាំងទៅលើសេដ្ឋកិច្ចរបស់ប្រទេសតួកគី ដោយផ្តល់ទាំងឱកាស និងបញ្ហាប្រឈមសម្រាប់ប្រទេសនេះ ។

លោក Engin Guner អ្នកជំនាញផ្នែកឧស្សាហកម្មសំណង់ មកពីទីក្រុងអង់ការ៉ា បានឲ្យដឹងថា ក្រុមហ៊ុនតួកគីត្រូវបានគេរំពឹងថា នឹងប្រកួតប្រជែង សម្រាប់កិច្ចសន្យាក្នុងការ កសាងឡើងវិញ នូវលំនៅដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសស៊ីរី ។

សម្ព័ន្ធភាពសកម្មប្រយុទ្ធដែលដឹកនាំដោយក្រុម Hayat Tahrir al-Sham បានធ្វើការវាយលុកដ៏ធំ មួយពីភាគខាងជើងប្រទេសស៊ីរី កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ហើយចាប់តាំងពីពេលនោះ មកបានវាយលុកទៅភាគខាងត្បូង តាមតំបន់ ដែលកាន់កាប់ដោយរដ្ឋាភិបាល របស់លោក អាសាដ ។  បន្ទាប់ពីការទទួលបានទឹកដី រួមទាំងការដណ្តើមយករដ្ឋធានីដាម៉ាស់ សម្ព័ន្ធមិត្តបានប្រកាសបញ្ចប់ការគ្រប់គ្រងរបស់លោក អាសាដ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ។

បន្ទាប់​ពី​ការ​ដួលរលំយ៉ាង​ឆាប់​រហ័ស ​នៃ​រដ្ឋាភិបាល​របស់​លោក អាសាដ ភាគហ៊ុន​នៃ​ក្រុមហ៊ុន​សាងសង់ ​និង​សំណង់​បាន​កើន​ឡើង ​នៅ​ផ្សារ​ហ៊ុនទីក្រុងអ៊ីស្ដង់ប៊ុល នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

កួរបញ្ជាក់ថា មុន​ពេលមានជម្លោះ ស៊ីរី ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​សំខាន់​សម្រាប់​តួកគី។  ក្នុងនោះលោក Ali Oguz Dirioz សាស្ត្រាចារ្យរងផ្នែកទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យ TOBB នៃសេដ្ឋកិច្ច និងបច្ចេកវិទ្យានៃទីក្រុងអង់ការ៉ា លើកឡើងពីអត្ថប្រយោជន៍សេដ្ឋកិច្ចដ៏មានសក្តានុពល នៃការបើកផ្លូវពាណិជ្ជកម្មឡើងវិញ៕

To Top