បាងកក៖ បំផ្ទុះគ្រាប់បែកនៅខេត្ត Tak ប្រទេសថៃឡង់ដ៏ បណ្តាលឲ្យស្លាប់មនុស្សចំនួន ០៣នាក់ និងបង្កឲ្យរងរបួសចំនួន ៣៩នាក់ ។
យោងតាមអាជ្ញាធរបានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា មានមនុស្សចំនួន០៣នាក់បានស្លាប់ និង ៣៩នាក់ ផ្សេងទៀតបានរងរបួសនៅក្នុងពេលមានការបំផ្ទុះគ្រាប់បែកនៅក្នុងពិធីបុណ្យប្រចាំឆ្នាំមួយ ដែលបានធ្វើឡើងនៅខេត្ត Tak របស់ប្រទេសថៃឡង់ដ៏ ។ ជុំវិញហេតុការណ៍បំផ្ទុះគ្រាប់បែកនេះដែរ នៅមិនទាន់មានសេចក្តីរាយការណ៍លម្អិតយ៉ាងណាទៀត នៅឡើយទេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា