បរទេស៖ សភាកូរ៉េខាងត្បូងនៅថ្ងៃសៅរ៍ បានអនុម័តញត្តិចោទប្រកាន់ប្រធានាធិបតី Yoon Suk Yeol ជុំវិញការប្រកាសច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់លោក មួយសប្តាហ៍បន្ទាប់ពីការបោះឆ្នោតទីមួយត្រូវបានលុបចោល ដោយសារតែសមាជិកសភាភាគច្រើននៃគណបក្សកាន់អំណាច បានធ្វើពហិការមិនចូលរួមការបោះឆ្នោត។
យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា ជាមួយនឹងការអនុម័តនៃញត្តិនេះ សិទ្ធិអំណាចប្រធានាធិបតីរបស់ លោក Yoon នឹងត្រូវព្យួរ ហើយនាយករដ្ឋមន្ត្រី Han Duck Soo នឹងធ្វើជាប្រធានាធិបតីស្តីទី។ លោក Yoon នឹងត្រូវដកចេញពីតំណែង ប្រសិនបើការចោទប្រកាន់នេះត្រូវបានអនុម័តដោយតុលាការធម្មនុញ្ញក្នុងរយៈពេល ១៨០ថ្ងៃ។
នៅក្នុងរដ្ឋសភាដែលមានសមាជិក ៣០០ រូប គឺមាន ២០៤ បានបោះឆ្នោតគាំទ្រ និង ៨៥រូប ប្រឆាំង ដោយមាន អនុប្បវាទចំនួន ៣ និង ៨ សម្លេងមិនត្រឹមត្រូវ។ យ៉ាងហោចណាស់មានសមាជិកសភាពីរភាគបីត្រូវបានបោះឆ្នោតឲ្យការអនុម័តនេះ។
នៅក្នុងសន្លឹកឆ្នោតសម្ងាត់ តំណាងរាស្រ្តគណបក្សកាន់អំណាចយ៉ាងតិច១២រូប ត្រូវបានគេសន្មត់ថាបានបោះឆ្នោតសម្រាប់ចលនានៃញត្តិនេះ ជំនួសឲ្យការទម្លាក់គោលនយោបាយរបស់គណបក្សអំណាចប្រជាជនក្នុងការបោះឆ្នោតប្រឆាំង, នេះបើយោងតាមលទ្ធផល។
លោក Yoon ដែលបានចូលកាន់តំណែងជាប្រធានាធិបតីក្នុងខែឧសភា ឆ្នាំ ២០២២ បាននិយាយបន្ទាប់ពីការបោះឆ្នោតសភាថា លោកនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីជាតិ “រហូតដល់ទីបញ្ចប់” ៕
ប្រែសម្រួលៈ ណៃ តុលា