បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT លោក Donald Trump ប្រធានាធិបតី ជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក កំពុងពិចារណាលើសំណើសម្រាប់បទឈប់បាញ់បុណ្យណូអែល និងការដោះដូរអ្នកទោសរវាងរុស្ស៊ី និងអ៊ុយក្រែនផងដែរ។
សំណើរ ដែលបានដាក់ចេញ ដោយនាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban នេះបើយោងតាមការបញ្ជាក់ ដោយមន្ត្រីដែលអ្នកតែងតាំងរបស់លោក Trump សម្រាប់ទីប្រឹក្សាសន្តិសុខជាតិ គឺលោក Mike Waltz ។
លោកOrban បានជួបជាមួយលោក Trump និងលោក Waltz នៅឯរមណីយដ្ឋាន Mar-a-Lago របស់លោកប្រធានាធិបតី កាលពីថ្ងៃចន្ទមុនពោលគឺមុន២ ថ្ងៃពេលដែលគាត់បាន និយាយជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin តាមទូរស័ព្ទ ។
បន្ទាប់ពីការសន្ទនា វិមាន ក្រឹមឡាំង បានប្រកាសថា Orban បានស្នើរ
បទឈប់បាញ់ នៅថ្ងៃបុណ្យ ណូអែល និងការដោះដូរអ្នកទោស ទ្រង់ទ្រាយធំរវាងទីក្រុងមូស្គូ និងគៀវ ហើយថារដ្ឋាភិបាលរុស្ស៊ី ក៏បានឆ្លើយតបហើយផងដែរ ចំពោះគំនិតនេះ ដែលវានឹងអាចធ្វើឡើង ទៅស្ថានទូតហុងគ្រីនៅទីក្រុងមូស្គូ ។
ថ្លែងទៅកាន់ក្រុមការងារ CBS News កាលពីថ្ងៃអាទិត្យ លោក Waltz បានបដិសេធមិននិយាយថាតើលោក Orban បានបញ្ជូនសារពី Trump ទៅលោក Putin ដែរឬទេប៉ុន្តែទោះបីជាយ៉ាង ណាក៏ដោយ លោកបាននិយាយថា ការរង់ចាំរដ្ឋបាល របស់លោក Trump ចង់ បញ្ឈប់ការប្រយុទ្ធគ្នា ហើយថា ប្រសិនបើមាន ប្រភេទបទឈប់បាញ់មួយចំនួន ជាជំហានដំបូង យើងនឹងពិនិត្យមើលឲ្យបានច្បាស់ អំពីលទ្ធផលជាមុនសិន៕
ប្រែសម្រួល៖ស៊ុនលី