ព័ត៌មានអន្តរជាតិ

សារព័ត៌មាន ABC សុខចិត្តបង់ប្រាក់ ចំនួន១៥លានដុល្លារ ដល់បណ្ណាល័យ របស់ប្រធានាធិបតី ដូណាល់ ត្រាំ ដើម្បីដោះស្រាយ បណ្តឹងជុំវិញការចោទ លើពិធីករទូរទស្សន៍ ដ៏ល្បីឈ្មោះក្នុង សំណុំរឿងរដ្ឋប្បវេណី

Xinhua

វ៉ាស៊ីនតោន៖ សារព័ត៌មាន ABC News បានយល់ព្រមផ្តល់ប្រាក់ចំនួន ១៥លានដុល្លារសហរដ្ឋអាមេរិក ដល់បណ្ណាល័យ ប្រធានាធិបតី ដូណាល់ ត្រាំ ដើម្បីដោះស្រាយ លើបណ្តឹងជុំវិញការធ្វើអត្ថាធិប្បាយ របស់ពិធីករល្បី ឈ្មោះលោក George Stephanopoulos បានធ្វើការផ្សព្វផ្សាយនៅលើ អនឡាញពាក់ព័ន្ធ នឹងសំណុំរឿងរដ្ឋប្បវេណី ដែលធ្វើឡើងប្រឆាំងនឹងប្រធានាធិបតីសហរដ្ឋអាមេរិកដែលជាប់ឆ្នោត ដោយអ្នកនិពន្ធឈ្មោះ E. Jean Carroll បានទទួលឯកសាររបស់តុលាការ ចេញកាលពីថ្ងៃសៅរ៍ ដែលបានបង្ហាញឲ្យដឹងដូច្នេះ ។

គួរបញ្ជាក់ថា បណ្តឹងដែលបានដាក់នៅថ្ងៃទី១៩ ខែមីនានៅក្នុងតុលាការស្រុកសហរដ្ឋអាមេរិក នៅភាគខាងត្បួងនៃរដ្ឋផ្លរីដា បានចោទប្រកាន់លើរូបលោក Stephanopoulos ថា បានធ្វើសេចក្តីថ្លែងការណ៍ដោយចេតនា អាក្រក់និងមិនយកចិត្តទុក ដាក់ចំពោះការពិត ។ នៅក្នុងបណ្តឹងនោះបានដាក់ថា សេចក្តីថ្លែងការណ៍ត្រូវបានចែកចាយ យ៉ាងទូលំទូលាយដល់ ភាគីទី៣ហើយម្តងទៀត ។

អ្នកនាំពាក្យរបស់ទូរទស្សន៍ ABC News បានលើកឡើងនៅ ក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងមានសេចក្តីរីករាយ ដែលភាគីបានឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីដកពាក្យបណ្តឹង ស្តីពីលក្ខខណ្ឌនៅក្នុងឯកសាររបស់តុលាការ” ។

ពាក្យបណ្តឹងនេះបានដកស្រង់បទសម្ភាសន៍កាលពីថ្ងៃទី១០ ខែមីនាជាមួយតំណាងសហរដ្ឋអាមេរិក នាង Nancy Mace ដែលជាអ្នកមកពីគណបក្សសាធារណរដ្ឋ ដែលបានលើកឡើង ជាសាធារណៈអំពីការរំលោភកាលពីនៅក្មេង ។

នៅក្នុងអំឡុងពេលធ្វើបទសម្ភាសន៍ លោក Stephanopoulos បានលើកឡើងថា លោក ត្រាំ ត្រូវបានគេរកឃើញថា ទទួលខុសត្រូវ ចំពោះការរំលោភហើយ បានសួររូបនាងពីរបៀប ដែលនាងអាចគាំទ្របេក្ខជនរូបនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top