បរទេស៖ អតីតមេដឹកនាំស៊ីរីលោក Bashar al Assad បានចេញសេចក្តីថ្លែងការណ៍ដំបូងរបស់លោកចាប់តាំងពីរបបលោកដួលរលំ។
យោងតាមសារព័ត៌មាន Sky News ចេញផ្សាយនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា ក្នុងការបង្ហោះតាមបណ្តាញសង្គម លោក Bashar al Assad បាននិយាយថា លោកមានគម្រោងបន្តប្រយុទ្ធប្រឆាំងនឹងកម្លាំងឧទ្ទាម មុនពេលរុស្ស៊ីជម្លៀសលោកចេញ។
ការអត្ថាធិប្បាយនេះ ជាសាធារណៈលើកដំបូងចាប់តាំងពីរបបរបស់លោកត្រូវបានផ្តួលរំលំកាលពីជាងមួយសប្តាហ៍មុន ត្រូវបានធ្វើឡើងនៅលើបណ្តាញ Telegram របស់ប្រធានាធិបតីស៊ីរី។
សេចក្តីថ្លែងការណ៍បាននិយាយថា លោកបានចាកចេញពីទីក្រុងដាម៉ាសទៅកាន់ប្រទេសរុស្ស៊ីនៅថ្ងៃទី ៨ ខែធ្នូ – “មួយថ្ងៃបន្ទាប់ពីការដួលរលំ” នៃទីក្រុងដោយបន្ថែមថា: “គ្មានចំណុចណាមួយក្នុងអំឡុងពេលព្រឹត្តិការណ៍ទាំងនេះ ដែលខ្ញុំពិចារណាពីការចុះចេញពីតំណែងឬស្វែងរកជនភៀសខ្លួននោះទេ, «សកម្មភាពតែមួយគត់គឺបន្តប្រយុទ្ធប្រឆាំងនឹងការវាយលុករបស់ភេរវជន»។
លោក Assad បានចាកចេញពីរដ្ឋធានីស៊ីរីបន្ទាប់ពីការវាយលុកភ្លាមៗដោយកងកម្លាំងប្រឆាំងរបបនៅទូទាំងប្រទេស ដែលនាំឱ្យការគ្រប់គ្រងរយៈពេល ២៤ឆ្នាំរបស់លោកត្រូវបានបញ្ចប់ភ្លាមៗ៕
ប្រែសម្រួលៈ ណៃ តុលា