បរទេស ៖ ទឹកជំនន់ធ្ងន់ធ្ងរ នៅក្នុងខេត្តចំនួនប្រាំភាគខាងត្បូង ប្រទេសថៃ កំពុងធ្វើឱ្យមានការបំផ្លិចបំផ្លាញនៅក្នុងស្រុកចំនួន ៤៧ និងប៉ះពាល់ដល់គ្រួសារជាង ១២៨.០០០ ដោយអ្នកស្លាប់ដោយសារទឹក ជំនន់កើនឡើងដល់ ៨ នាក់។
យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា កាលពីម្សិលមិញ ទឹកជំនន់ដ៏ធ្ងន់ធ្ងរបំផុតត្រូវបានរាយការណ៍នៅក្នុងស្រុក Nakhon Si Thammarat និង Koh Samui នៃខេត្ត Surat Thani
នៅកន្លែងផ្សេងទៀតនៅភាគខាងត្បូង ទឹកជំនន់បានប៉ះពាល់ដល់ខេត្ត Trang Satun Songkhla ប៉ាតានី យ៉ាឡា និងណារ៉ាធីវ៉ាត់ បើទោះបីជាមានកម្រិតតិចជាងក៏ដោយ។ សរុបខេត្តចំនួន ១១ ភាគខាងត្បូង ប្រទេស គឺកំពុងជួបប្រទះទឹកជំនន់។
មជ្ឈមណ្ឌលសេដ្ឋកិច្ច រួមទាំងនៅស្រុក Muang ផងដែរ នៅតែស្ថិតនៅក្រោមទឹក ដោយកម្រិតទឹកជំនន់ឡើងដល់ ១០០-១២០ សង់ទីម៉ែត្រនៅក្នុងតំបន់ទំនាប៕
ប្រែសម្រួលៈ ណៃ តុលា