នៅលើពិភពលោក មានមហាតំបន់ឈូងសមុទ្រ ចំនួនតែ ៤ ដែលត្រូវសម្គាល់ថា ជាតំបន់សេដ្ឋកិច្ចពិភពលោក ដែលជឿនលឿនបំផុត បើកទូលាយបំផុត និងរស់រវើកបំផុត ។ ក្នុងនោះមហាតំបន់ឈូង សមុទ្រក្វាងតុង-ហុងកុង-ម៉ាកាវ របស់ប្រទេសចិន មានទំហំធំជាងគេ គឺ ៥ម៉ឺន ៦ពាន់គីឡូម៉ែត្រការ៉េ ដែលមានលក្ខណៈពិសេស ជាងគេ ពោលគឺ អនុវត្តគោលនយោបាយ ប្រទេសមួយ-ប្រព័ន្ធ គ្រប់គ្រងពីរ មានតំបន់ពន្ធគយចំនួនបី បានបង្កើតគំរូដំបូងបង្អស់នៅលើពិភពលោក ។
មហាតំបន់ឈូងសមុទ្រ ក្វាងតុង-ហុងកុង-ម៉ាកាវបានបើក ទូលាយមុនគេ ក្នុងប្រទេសចិន កម្រិតបើកទូលាយខ្លាំងបំផុត ក្នុងប្រទេសចិន ជាតំបន់ដែលមានសេដ្ឋកិច្ច រស់រវើកបំផុតមួយ របស់ចិន ។ ការកសាងតំបន់នេះជាយុទ្ធសាស្ត្រជាតិចិន ដែលកំណត់ លើកឡើង និងជំរុញ ដោយលោក Xi Jinping ប្រធានរដ្ឋចិន ។ រយៈពេលប្រាំឆ្នាំកន្លងទៅនេះ តំបន់នេះបានខិតខំច្នៃប្រឌិតថ្មី នៃវិស័យវិទ្យាសាស្ត្រ បានក្លាយជាកន្លែងគំរូ នៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ របស់ចិន និងជាកន្លែងនាំ មុខធ្វើទំនើបកម្ម តាមបែបផែនចិន ។
មហាតំបន់ឈូងសមុទ្រក្វាងតុង-ហុងកុង-ម៉ាកាវ មានទំហំសេដ្ឋកិច្ចសរុបបានលើសពី ១៤ ទ្រីលានយាន់ ។ គិតត្រឹមពេលនេះ ទីនេះមានបណ្តុំឧស្សាហកម្មទំហំផលិតកម្មលើសពី ១ ទ្រីលានយាន់ចំនួន ៨ ដែលផ្តោតលើវិស័យ ព័ត៌មានវិទ្យាជំនាន់ថ្មី គីមីបៃតង ឧបករប្រើប្រាស់ក្នុងផ្ទះបែបវៃឆ្លាត និងរថយន្តជាដើម។
ក្នុងចំណោមនិមិត្តសញ្ញាសម្បូរបែបនៃវប្បធម៌ចិន ការឡកម៉ុងសាយ ការប្រណាំងទូកងរ ល្ខោនចិនកាតាំង ទឹកតែត្រជាក់ ក្បាច់គុនយ៉ុងឈុនជាដើម ប្រភពគឺ មកពីមហាតំបន់ឈូងសមុទ្រក្វាងតុង-ហុងកុង-ម៉ាកាវ ។ សកម្មភាពវប្បធម៌ទាំងនេះបានបង្កប់នូវតម្រិះប្រាជ្ញាប្រពៃណីចិនស្តីពីមនុស្សនិងធម្មជាតិរួមរស់ជាមួយគ្នាដោយសុខដុមរមនា ដែលបង្ហាញពីការតស៊ូព្យាយាមរបស់ប្រជាជាតិចិន ជាពិសេសគឺស្មារតីប្រណាំងទូកងរដែលតស៊ូឆ្ពោះទៅមុខរហូត គឺត្រូវបានបន្តវេនយ៉ាងល្អពីបុរាណដល់សព្វថ្ងៃនេះ៕