ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ ការពង្រឹងកំណែទម្រង់ ប្រព័ន្ធហិរញ្ញវត្ថុ ឱ្យស៊ីជម្រៅជាជម្រើស ដ៏ចាំបាច់ក្នុងការជំរុញ ការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយគុណភាពខ្ពស់

“អនុវត្តគោល នយោបាយហិរញ្ញវត្ថុ កាន់តែសកម្មនិងគោលនយោបាយ រូបិយវត្ថុរលុងសមរម្យ កែលំអគោលនយោបាយ បង្កើនតួនាទី សម្របសម្រួលភាព ផ្ទុយពីវដ្តគោល នយោបាយម៉ាក្រូខុស ប្រក្រតី និងអនុវត្តគោលនយោបាយចម្រុះឱ្យបានល្អ” ។ ពេលថ្មីៗកន្លងទៅនេះ ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានបើកធ្វើកិច្ចប្រជុំ ដើម្បីធ្វើការវិភាគ និងសិក្សាស្រាវជ្រាវអំពីការងារ សេដ្ឋកិច្ចនៅឆ្នាំ២០២៥ ។ អ្នកជំនាញបានវិភាគថា កិច្ចប្រជុំលើកនេះ បានកំណត់ទិស ដៅទាំងមូលយ៉ាងសកម្ម គោលនយោបាយម៉ាក្រូ នៅឆ្នាំ២០២៥ ត្រូវបានរំពឹងថា នឹងបន្តមានអំណោយផល ដល់ការអភិវឌ្ឍសេដ្ឋកិច្ច ។

ចាប់តាំងពីឆ្នាំនេះមក ដំណើរការសេដ្ឋកិច្ចរបស់ចិនបានលេច ចេញនិន្នាការងើបឡើងវិញដោយនឹងនរជាទូទៅ ។ មួយផ្នែក សន្ទស្សន៍ម៉ាក្រូសេដ្ឋកិច្ចសំខាន់ៗ បានសមស្របនឹងគោលដៅ ប៉ាន់ប្រមាណ រចនាសម្ព័ន្ធសេដ្ឋកិច្ចបន្តមានភាពល្អប្រសើរ ជាពិសេស គឺចាប់ពីខែកញ្ញានិងខែតុលាមក សន្ទស្សន៍នានាមានការកែលម្អ ហើយកម្លាំងរស់រវើកនៃទីផ្សារក៏កើនឡើងជាសន្សឹមៗដែរ ។ មួយផ្នែកទៀត បញ្ហាប្រឈមដូចជា តម្រូវការក្នុងស្រុក មិនគ្រប់គ្រាន់ ប្រាក់ចំណេញសហគ្រាសបានធ្លាក់ចុះ និងការប៉ាន់ប្រមាណ នៃសង្គមចុះថមថយជាដើមនៅតែលេចធ្លោ មូលដ្ឋានសម្រាប់សេដ្ឋកិច្ចកើនឡើង និងឆ្ពោះរកភាពល្អប្រសើរ ដោយនឹងនរ ត្រូវពង្រឹងថែមមួយកម្រិតទៀត ។
ចាប់ពីចុងខែកញ្ញាមក សំដៅ ចំពោះសភាពការណ៍ថ្មីនិងបញ្ហាថ្មីមួយចំនួន ដែលលេចចេញក្នុងដំណើរការសេដ្ឋកិច្ចបច្ចុប្បន្ននេះ គោលនយោបាយម៉ាក្រូរបស់ចិនបានធ្វើការកែសម្រួលយ៉ាងខ្លាំង ដែលបានដាក់ចេញវិធានការ ដ៏សំខាន់និងគោលនយោបាយបន្ថែមថ្មី មួយចំនួន ។

ទន្ទឹមនឹងគោលនយោបាយរំញោច សេដ្ឋកិច្ចត្រូវបានអនុវត្តជាក់ស្តែង ប្រកបដោយប្រសិទ្ធភាព សន្ទស្សន៍សេដ្ឋកិច្ចជាច្រើនត្រូវបានកែលម្អយ៉ាង ច្បាស់លាស់នៅពេលថ្មីៗកន្លងទៅនេះ តាមការប៉ាន់ប្រមាណ ល្បឿនកំណើននៃសេដ្ឋកិច្ចចិននៅត្រីមាសទីបួន មានសង្ឃឹមនឹងងើបឡើងវិញ ដោយនឹងនរថែមមួយកម្រិតទៀត ហើយល្បឿនកំណើន នៃសេដ្ឋកិច្ចចិននៅឆ្នាំ២០២៤ មានសង្ឃឹមនឹងសម្រេច បាន នូវគោលដៅកំណើនប្រហែល៥ភាគរយ ដែលបានចាក់គ្រឹះមូលដ្ឋាន ដ៏រឹងមាំសម្រាប់ការអភិវឌ្ឍ សេដ្ឋកិច្ចចិននៅឆ្នាំ២០២៥ ។
ហិរញ្ញវត្ថុជាសរសៃឈាម នៃសេដ្ឋកិច្ចជាតិ ដែលមានសារសំខាន់យ៉ាងខ្លាំង ចំពោះការកសាងទំនើបកម្ម ។

《សេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន ស្តីពីការធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រង់ ដោយគ្រប់ជ្រុងជ្រោយនិងជំរុញ ការធ្វើទំនើបកម្មតាមបែបផែនចិន ថែមមួយកម្រិតទៀត》 ដែលត្រូវបានពិនិត្យពិភាក្សា និងអនុម័តដោយកិច្ចប្រជុំពេញអង្គលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន អាណត្តិទី២០បាន ធ្វើការរៀបចំចាត់ចែង ដ៏សំខាន់ ចំពោះការធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រង់ ប្រព័ន្ធហិរញ្ញវត្ថុថែមមួយកម្រិតទៀត ដូចជាពន្លឿនការកែលំអប្រព័ន្ធធនាគារមជ្ឈិម ធ្វើឱ្យយន្តការអនុវត្ត គោលនយោបាយរូបិយវត្ថុមាន ភាពរលូន អភិវឌ្ឍយ៉ាង សកម្មនូវហិរញ្ញវត្ថុវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ហិរញ្ញវត្ថុបៃតង ហិរញ្ញវត្ថុផ្តល់ផលប្រយោជន៍ជាទូទៅ ហិរញ្ញវត្ថុសោធន និងហិរញ្ញវត្ថុឌីជីថល ពង្រឹងសេវាកម្មហិរញ្ញវត្ថុ ប្រកបដោយគុណភាពល្អ ចំពោះយុទ្ធសាស្ត្រដ៏សំខាន់ វិស័យដ៏សំខាន់និងវិស័យ ទន់ខ្សោយ ធ្វើឱ្យមានសុក្រឹតភាពនូវមុខងារ នៃទីផ្សារមូលធន ដែលមានភាពស៊ីសង្វាក់គ្នា ខាងការវិនិយោគនិងហិរញ្ញប្បទាន បង្ការហានិភ័យនិងបង្កើនការត្រួតពិនិត្យ និងគ្រប់គ្រងដើម្បីជំរុញឱ្យទីផ្សារមូលធនទទួលការ អភិវឌ្ឍប្រកបដោយភាពនឹងនរនិងល្អបរិសុទ្ធ ព្រមទាំងរៀបចំតាក់តែងច្បាប់ហិរញ្ញវត្ថុ ។ល។ វិធានការកំណែទម្រង់ទាំងនេះមុខជានឹងបំពេញបន្ថែមកម្លាំងចលករដ៏ខ្លាំងក្លាក្នុងការពន្លឿនកិច្ចកសាងប្រទេសហិរញ្ញវត្ថុដ៏ខ្លាំងក្លាជាមិនខាន ដើម្បីត្រួសត្រាយស្ថានភាពថ្មី នៃការងារហិរញ្ញវត្ថុជាបន្តបន្ទាប់ ។

បើហិរញ្ញវត្ថុមានភាពរស់រវើក នោះសេដ្ឋកិច្ចក៏មានភាពរស់រវើកដែរ ហើយបើហិរញ្ញវត្ថុមានស្ថិរភាព នោះសេដ្ឋកិច្ចក៏មានស្ថិរភាពដែរ ។ ហិរញ្ញវត្ថុជាសរសៃឈាម នៃសេដ្ឋកិច្ចជាតិដែលបានបម្រើ ដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមប្រកបដោយនិរន្តរភាព ក៏ដូចជាដើរតួនាទីទ្រទ្រង់ដែលមិនអាចខ្វះបានចំពោះការអភិវឌ្ឍសេដ្ឋកិច្ច ។ ការធ្វើឱ្យស៊ីជម្រៅនូវប្រព័ន្ធហិរញ្ញវត្ថុគឺបានសម្របទៅតាមតម្រូវការ នៃការអភិវឌ្ឍកម្លាំងផលិតកម្មក្នុងដំណើរធ្វើនវានុវត្តន៍ទំនាក់ទំនងផលិតកម្ម វាមិនត្រឹមតែជាសារសំខាន់ នៃការកសាងប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ សង្គមនិយមប្រកបដោយកម្រិតខ្ពស់ប៉ុណ្ណោះទេ ថែមទាំងក៏ជាជម្រើសដ៏ចាំបាច់ ក្នុងការជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ផងដែរ ៕

To Top