ព័ត៌មានអន្តរជាតិ

ឥណ្ឌូនេស៊ី ប្រកាសវិធានការជំរុញ ដល់កំណើនសេដ្ឋកិច្ច ដើម្បីបន្ថយឥទ្ធិពល នៃការកើនឡើងនូវ     អត្រាពន្ធតម្លៃបន្ថែម (VAT)

Xinhua

ហ្សាការតា ៖ កាលពីថ្ងៃចន្ទ ប្រទេសឥណ្ឌូនេស៊ី បានប្រកាសវិធានការជំរុញ កំណើនសេដ្ឋកិច្ច ដើម្បីបន្ថយឥទ្ធិពល នៃការកើនឡើង នៃអត្រាពន្ធ លើតម្លៃបន្ថែម ហៅកាត់ថា (VAT) រួមទាំងការកាត់ថ្លៃអគ្គិសនី ដែលជាការលើកទឹកចិត្ត សម្រាប់ឧស្សាហកម្ម ដែលពឹងផ្អែកលើកម្លាំងពលកម្ម និងការលើកលែងពន្ធ លើតម្លៃបន្ថែមលើ ការលក់អចលន ទ្រព្យមួយចំនួនទៀតផង ។

ទីភ្នាក់ងារសារព័ត៌មាន ក្នុងស្រុកឈ្មោះថា Jakarta Globe បានរាយការណ៍ឲ្យដឹងថា កញ្ចប់ជំរុញសេដ្ឋកិច្ច ដែលមាន ទឹកប្រាក់ ចំនួន៨២៨ពាន់ពាន់លានរូពី ស្មើនឹងប្រហែល៥១,១ពាន់លានដុល្លារ សហរដ្ឋអាមេរិក ត្រូវបានគេបញ្ជាក់ថា ដើម្បីដោះស្រាយភាពថយចុះ នៃឥទ្ធិពលនៃការទិញ របស់ក្រុមដែលមានប្រាក់ចំណូលទាប និងមធ្យម ខណៈដែលមានផលប៉ះពាល់ នៃការកើនឡើងពន្ធអាករ ។

បើយោងតាមការដកស្រង់សម្តីដោយសារព័ត៌មាន Jakarta Globe បានចុះផ្សាយថា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ Sri Mulyani Indrawati បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយឲ្យដឹង កាលពីថ្ងៃចន្ទថា “កញ្ចប់ជំរុញដ៏ច្រើននេះ ត្រូវបានរៀបចំឡើង ដើម្បីការពារសេដ្ឋកិច្ច ការពារក្រុមដែលងាយរងគ្រោះបំផុត និងជំរុញកំណើនប្រកបដោយនិរន្តរភាពរយៈពេលវែង”  ។

រដ្ឋាភិបាលបានឲ្យដឹងថា ខ្លួននឹងដំឡើងពន្ធលើតម្លៃបន្ថែម រហូតដល់ទៅ១២ភាគរយ ពីបច្ចុប្បន្នមានចំនួន ១១ភាគរយនៅក្នុងខែមករា ឆ្នាំ២០២៥ដែលអាចអនុវត្តបានចំពោះទំនិញ និងសេវាកម្មមួយចំនួន បូករួមទាំងអង្ករ សាច់ និងត្រី ដែលមានគុណភាពល្អបំផុត និងសាលារៀនអន្តរជាតិ និងមន្ទីរពេទ្យមួយចំនួនផងដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top