ព័ត៌មានអន្តរជាតិ

លោក Trump៖ប្រទេសតួគីគឺ ជាអ្នកនៅពីក្រោយ ការផ្លាស់ប្តូររបបនៅស៊ីរី

RT News

បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT ប្រទេសតួគីគឺជាអ្នកនៅពីក្រោយការផ្លាស់ប្តូររបបនៅក្នុងប្រទេសស៊ីរី នេះគឺជាអ្វីដែលប្រធានាធិបតី ជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក Donald Trump បានអះអាងកាលពីថ្ងៃចន្ទ នៅក្នុងសន្និសីទ សារព័ត៌មានលើកដំបូង របស់គាត់ចាប់តាំងពីការបោះឆ្នោតខែវិច្ឆិកា។

លោក Trump បានហៅការផ្តួលរំលំលោក Bashar Assad និងរដ្ឋាភិបាលរបស់គាត់ថាជា ការកាន់កាប់មិនរាក់ទាក់ឬ Unfriendly takeover ដោយទីក្រុងអង់ការ៉ា។

ស្ថានភាពនៅក្នុងប្រទេសស៊ីរី បានផ្លាស់ប្តូរយ៉ាងខ្លាំងក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ បន្ទាប់ពីក្រុមសកម្មប្រយុទ្ធ ដែលដឹកនាំដោយក្រុមជីហាដ Hayat Tahrir-al-Sham (HTS) បានបើកការវាយលុកប្រឆាំង នឹងកងទ័ពរបស់ប្រទេស។

ជាលទ្ធផលពួកគេ បានដណ្តើមកាន់កាប់ទីក្រុងធំៗ រួមទាំងរដ្ឋធានីដាម៉ាស Damascus ផងដែរហើយនៅ បន្ទាប់ពីការដួល រលំនៃយោធាស៊ីរី ក្រុមប្រឆាំងប្រដាប់អាវុធ បានដណ្តើមអំណាចដោយបង្ខំឱ្យប្រធានាធិបតី Assad ភៀសខ្លួនទៅកាន់ ប្រទេសរុស្ស៊ី ជាកន្លែងដែលគាត់ត្រូវបានផ្តល់ សិទ្ធិជ្រកកោននយោបាយ។

លោក Trump បាននិយាយថា៖មនុស្សទាំងនោះ ដែលបានចូលត្រូវបានគ្រប់គ្រង ដោយប្រទេសតួគីប៉ុន្តែវាមិនអីទេ។ លោកបានបន្ថែមថា លោកបានចាត់ទុកប្រធានាធិបតី តួគីគឺលោក Recep Tayyip Erdogan ជាបុរស ឆ្លាតនិង តឹងតែងចំពោះភាពជោគជ័យ ក្នុងការផ្តួលរំលំរបបដឹកនាំស៊ីរី។

យោងតាមលោក Trumpដដែលប្រទេសតួគីក៏ នឹងអាចដើរតួយ៉ាងសំខាន់ ក្នុងអនាគតរបស់ប្រទេសស៊ីរីផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top