បរទេស ៖ យោងតាមការចេញផ្សាយរបស់ RTការចាកចេញរបស់ ចក្រភពអង់គ្លេស ពីសហភាពអឺរ៉ុបឬ Brexit បានធ្វើឱ្យប្រទេសនេះ ខាតបង់ពាណិជ្ជកម្មប្រហែល ជា៣៤ពាន់លានដុល្លារ ក្នុងរយៈពេលពីរឆ្នាំដំបូង ក្រោមកិច្ចព្រមព្រៀង ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការ EU-UK។
ការសិក្សាថ្មីនេះធ្វើឡើង នេះបើយោង តាមការសិក្សាថ្មីមួយ ដោយមជ្ឈមណ្ឌល សម្រាប់ការអនុវត្តសេដ្ឋកិច្ច (CEP) នៅទីក្រុងឡុងដ៍ ដែលក្នុងនោះ របាយការណ៍បានគូសបញ្ជាក់ថា សហគ្រាសធុនតូច និងមធ្យម (SMEs) បានទទួលរងផលប៉ះពាល់យ៉ាងខ្លាំង។
របាយការណ៍ដដែល បានសរសេរទៀតថា ប្រហែលជា១៤ ភាគរយ នៃក្រុមហ៊ុនចក្រភពអង់គ្លេស ដែលពីមុនបាននាំ ចេញទៅកាន់ សហភាពអឺរ៉ុប បានឈប់ធ្វើ ពាណិជ្ជកម្ម ជាមួយប្លុកនេះទាំងស្រុង បន្ទាប់ពីកិច្ចព្រមព្រៀង ចូលជាធរមានក្នុងខែមករា ឆ្នាំ ២០២១។
ទិន្នន័យស្រាវជ្រាវដែលប្រមូល បានពីក្រុមហ៊ុនជាង១០០,០០០ បានបង្ហាញថាការនាំចេញ ទំនិញសរុបពីចក្រភព អង់គ្លេសបានធ្លាក់ចុះប្រមាណជា៦,៤ភាគរយ ក្នុងឆ្នាំ២០២២ បើប្រៀបធៀបទៅ នឹងការរំពឹងទុកមុន Brexitហើយ ការនាំចេញទៅកាន់សហភាពអឺរ៉ុបបានធ្លាក់ចុះយ៉ាងខ្លាំង ដោយបានធ្លាក់ចុះ១៣,២ភាគរយ ដោយសារតែរបាំង ពាណិជ្ជកម្ម ដែលណែនាំដោយ TCA ។
ការសិក្សាក៏បានចង្អុល បង្ហាញដែរថា របាំងមិនមែនពន្ធ រួមទាំងការត្រួតពិនិត្យគយ ឯកសារ និងតម្រូវការ អនុលោម តាមបទប្បញ្ញត្តិ បានបង្កើតឧបសគ្គយ៉ាងសំខាន់ សម្រាប់អាជីវកម្ម ទាំងនោះខណៈពេលដែលក្រុមហ៊ុនធំ ៗ បានសម្របខ្លួនទៅនឹង ការផ្លាស់ប្តូរទាំងនេះ អាជីវកម្មតូចៗ បានជួបការលំបាក ដោយសារតែធនធាន និងជំនាញមានកម្រិត នៅឡើយ ៕
ប្រែសម្រួល៖ស៊ុនលី