ព័ត៌មានអន្តរជាតិ

វេទិកាស្តីពីកំណែទម្រង់ យន្តការដោះស្រាយសំណូមពរ និងពាក្យបណ្តឹងប្រជាពលរដ្ឋ ដោយទាន់ពេលវេលា របស់ទីក្រុងប៉េកាំង២០២៤ បើកធ្វើ

ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ វេទិកាស្តីពីកំណែទម្រង់ យន្តការដោះស្រាយសំណូមពរ និងពាក្យបណ្តឹងប្រជាពលរដ្ឋ ដោយទាន់ពេលវេលារបស់ទីក្រុងប៉េកាំង២០២៤ ដែលរៀបចំដោយបណ្ឌិតសភាវិទ្យាសាស្ត្រសង្គមចិន អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងរដ្ឋបាលក្រុងប៉េកាំងបានសម្ពោធបើក។

លោក Yin Li សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាលេខាបក្សនៃគណៈកម្មាការ បក្សកុម្មុនីស្ដក្រុងប៉េកាំងបានថ្លែងសុន្ទរកថាថា មជ្ឈិមបក្សដែលមានលោក Xi Jinping ជាប្រមុខស្នូលយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការងារទីក្រុង រដ្ឋាភិបាលចិនតម្កល់ប្រជាជនជាស្នូល ជានិច្ចកាលបន្តបង្កើនកសាងនគរូបនីយកម្មបែបថ្មី ខិតខំប្រឹងប្រែងជំរុញប្រព័ន្ធអភិបាលកិច្ចទីក្រុង និងទំនើបកម្មនៃសមត្ថភាពអភិបាលកិច្ច។ ទីក្រុងប៉េកាំងនឹងខិតខំប្រឹងប្រែងដើម្បីផ្តល់ សេវាកម្មបម្រើប្រជាជនរបស់ទីក្រុងទំនើប កសាងទីក្រុងឱ្យទៅជាទីក្រុងលំដាប់អន្តរជាតិលេខ១ ដែលគួរឱ្យចង់រស់នៅប្រកបដោយភាពចុះសម្រុងគ្នា។

ក្នុងអំឡុងពេលជិត៦ឆ្នាំ នៃកំណែទម្រង់យន្តការដោះស្រាយ សំណូមពរនិងពាក្យបណ្តឹង ប្រជាពលរដ្ឋដោយទាន់ពេលវេលា បានទទួលនិងដោះស្រាយសំណូមពរ និងពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋ និងសហគ្រាស ១រយ៥០លានករណី អត្រាដោះស្រាយនិងអត្រាពេញចិត្ត បានកើនឡើងដល់៩៧%។

សូមបញ្ជាក់ថា ប្រធានបទនៃវេទិកានេះគឺ «ទំនើបកម្មនៃអភិបាលកិច្ចទីក្រុង ដែលតម្កល់ប្រជាជនជាស្នូល»។ តំណាងគ្រប់មជ្ឈដ្ឋាន ក្នុងនិងក្រៅប្រទេសចំនួនជាង ៣១០០នាក់បានចូលរួមវេទិកានេះ៕

To Top