ព័ត៌មានអន្តរជាតិ

លោក Blinken ៖ មកទល់ពេលនេះ សហរដ្ឋអាមេរិក បានចំណាយប្រាក់ជាង ១០០ពាន់លានដុល្លារ ហើយទៅឲ្យអ៊ុយក្រែន

AFP

បរទេស ៖ យោតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេស អាមេរិក លោក Antony Blinken បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន បានផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ និងជំនួយយោធាប្រមាណ១០០ ពាន់លានដុល្លារ ដល់ទីក្រុងគៀវ ចាប់តាំងពីមានការកើនឡើង នៃជម្លោះអ៊ុយក្រែនក្នុងឆ្នាំ២០២២។
ក្នុងនោះដែរលោកបានប្រាប់ ក្រុមប្រឹក្សាទំនាក់ទំនង បរទេស នៅទីក្រុងញូវយ៉កកាលពីថ្ងៃពុធថា ប្រាក់ភាគច្រើន ត្រូវបានចំណាយនៅខាង ក្នុងសហរដ្ឋអាមេរិកលើការ ផលិតវិស័យការពារជាតិ។

ការប្រកាសនេះបានធ្វើឡើងចំពេល ដែលកិច្ចខិតខំប្រឹង ប្រែងនាពេលថ្មីៗនេះ ដោយរដ្ឋបាល ដែលកំពុងបន្តរបស់ប្រធានាធិបតី អាមេរិកលោក Joe Biden ដើម្បីចំណាយរាល់ប្រាក់ដុល្លារ ដែលបែងចែកដោយសភាមុនពេល ចាកចេញពីតំណែងក្នុងខែមករា។

លោកបានបញ្ជាក់បែបនេះថា ៖ យើងបានចំណាយប្រាក់យ៉ាងច្រើនលើអ៊ុយក្រែន និងការពារអ៊ុយក្រែន ប្រហែលជា១០០ពាន់លានដុល្លារមកហើយ ។ សម្ព័ន្ធមិត្ត និងដៃគូរបស់យើង ពួកគេបានចំណាយ ប្រហែល១៥០ពាន់លានដុល្លារដែរ។

លោក​បាន​បន្ត​អះអាង​ថា ពលរដ្ឋ​អាមេរិក ​ពិត​ជា​បាន​ទទួល​ផល​ពី​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ របស់​ក្រុង​វ៉ាស៊ីនតោន ​ក្នុង​ការ​ផ្តល់​អាវុធ​ដល់​អ៊ុយក្រែន​ព្រោះ​ការងារ​ថ្មីៗ ​ជា​ច្រើន​ត្រូវ​បាន​បង្កើត​ឡើង​ នៅ​អាមេរិក​ដើម្បី​ផលិត​សព្វាវុធ​បន្ថែម​ទៀត៕

ប្រែសម្រួល៖ស៊ុនលី

To Top