ព្រឹកថ្ងៃទី ១៩ ខែធ្នូ លោកស្រី Peng Liyuan ភរិយារបស់លោក Xi Jinping ប្រធានរដ្ឋចិន អមដំណើរដោយលោកស្រី Cheng Suzhen ភរិយារបស់លោក Ho Iat Seng ប្រធានរដ្ឋបាល នៃតំបន់រដ្ឋបាលពិសេសម៉ាកាវ បានអញ្ជើញ ទៅទស្សនា សារមន្ទីរម៉ាកាវ ។ លោកស្រី Peng Liyuan បានសង្កេត មើលដោយប្រុងប្រយ័ត្ន នូវវត្ថុបុរាណវប្បធម៌ នៅក្នុងសារមន្ទីរ ឈ្វេងយល់ដោយស៊ីជម្រៅ អំពីការផ្លាស់ប្តូរ ប្រវត្តិសាស្រ្តរបស់ម៉ាកាវ និងសភាពការណ៍រួម បញ្ចូលរវាងចិននិងលោកខាងលិច លើវិស័យស្ថាបត្យកម្ម ឧស្សាហកម្ម និងវប្បធម៌ជាដើម ហើយបានធ្វើការផ្លាស់ប្តូរ យ៉ាងស្និទ្ធស្នាលជាមួយអ្នកស្នងមរតកក្នុងតំបន់ នៃបេតិកភណ្ឌវប្បធម៌អរូបីខាងការផលិតគំនូរសេរ៉ាមិច និងការឆ្លាក់ឈើជាដើម ។
នៅក្នុងសាល នៅជាន់ទី ៣ នៃសារមន្ទីម៉ាកាវ លោកស្រី Peng Liyuan បានផ្លាស់ប្តូរបទពិសោធន៍ ជាមួយកុមារ ដែលទើបតែបានទៅ ទស្សនាការតាំងពិព័រណ៍ ហើយបានទៅផ្សារច្នៃប្រឌិតខាងវប្បធម៌ ដើម្បីទស្សនាការតាំងបង្ហាញផលិត ផលវប្បច្នៃប្រឌិតខាង វប្បធម៌ ព្រមទាំងបានចូលរួមក្នុងការធ្វើនំខេកអាល់ម៉ុនផងដែរ ។ លោកស្រី Peng Liyuan បានលើកទឹកចិត្តឱ្យមនុស្សគ្រប់រូបបន្តមរតកវប្បធម៌ ប្រពៃណីដ៏ល្អផូរផង់ បណ្តុះស្មារតីស្នេហាជាតិ និងសេចក្តីស្រឡាញ់ ចំពោះម៉ាកាវ ខិតខំរៀនសូត្រ ចំណេះដឹងនិងជំនាញ ដើម្បីចូលរួមយ៉ាងសកម្មក្នុង ការកសាងម៉ាកាវនិង ការអភិវឌ្ឍប្រទេសជាតិ ៕