យប់ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៤ រាត្រីសមោសរអបអរ សាទរខួប ២៥ ឆ្នាំនៃការវិលត្រឡប់ មកមាតុប្រទេសចិនវិញ របស់ម៉ាកាវបានប្រារព្ធធ្វើឡើងនៅកីឡដ្ឋាន ការប្រកួតកីឡា អាស៊ីប៉ូព៌ារបស់ម៉ាកាវ។ លោក Xi Jinping អគ្គលេខាធិការ នៃគណៈកមា្មធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការ យោធាមជ្ឈិមចិន បានអញ្ជើញទស្សនាការសម្តែងសិល្បៈ ។
កម្មវិធីសម្តែងសិល្បៈបានពិពណ៌នា អំពីផែនការ អភិវឌ្ឍន៍ នៃមហាតំបន់ឈូងសមុទ្រក្វាងតុង-ហុងកុង-ម៉ាកាវ បង្ហាញពីភាព រីកចម្រើន ដ៏ផុលផុស នៃតំបន់ សហប្រតិបត្តិការ ស៊ីជម្រៅ រវាងក្វាងតុង-ម៉ាកាវ Hengqin ព្រមទាំងសម្តែង សេចក្តី ស្រឡាញ់ដ៏ស្មោះត្រង់របស់បងប្អូន ជនរួមជាតិ តំបន់ម៉ាកាវចំពោះមាតុប្រទេសចិន ។
សូមបញ្ជាក់ថា កម្មវិធីសម្តែងសិល្បៈ « ទន្លេហោជាំងច្រៀង បទសប្បាយរីករាយឆ្ពោះទៅរកអនាគត — រាត្រីសមោស រអបអរសាទរគម្រប់ខួប ២៥ ឆ្នាំនៃការវិលត្រឡប់ មកមាតុប្រទេសវិញ របស់ម៉ាកាវ » រៀបចំដោយរដ្ឋបាល នៃតំបន់រដ្ឋបាល ពិសេសម៉ាកាវ ផលិត ដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ។
អ្នកចូលរួមសម្តែងនិង ក្រុមសម្តែងសិល្បៈភាគច្រើនជាប្រជាជន រស់នៅម៉ាកាវ ដែលមកពីមជ្ឈដ្ឋានខុសៗគ្នា។ រាត្រីសមោសរនេះក្រោមប្រធានបទ “ រួមចិត្តថ្លើមសាទរគ្នា បង្កើតអនាគតថ្មី” ចែកជាបីផ្នែកគឺ “ម៉ាកាវស្វាគមលោកអ្នក” “មហាតំបន់ឈូង សមុទ្រក្វាងតុង -ហុងកុង-ម៉ាកាវបន្តទៅមុខ ” “ទឹកចិត្តស្នេហាជាតិ” ដែលបង្ហាញយ៉ាងពេញ លេញនូវសំឡេង ចេញពីដួងចិត្តអំពីស្រឡាញ់ម៉ាកាវនិងស្រឡាញ់ប្រទេសជាតិចិនរបស់បណ្តាមជ្ឈដ្ឋានម៉ាកាវក្នុងរយៈពេល ២៥ ឆ្នាំកន្លងទៅ ក៏ដូចជាបង្ហាញពីភាពជោគជ័យ នៃការអនុវត្តគោលនយោបាយ ប្រទេសមួយប្រព័ន្ធគ្រប់គ្រង ពីរប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបាន ដែលត្រូវបានសកលលោក កោតសរសើរជាទូទៅ៕