ព័ត៌មានអន្តរជាតិ

មនុស្សចំនួន ៨នាក់ បាត់បង់ជីវិតនៅក្នុងហេតុការណ៍លិចទូក ជនចំណាកស្រុកចេញពីដែនកោះ Rhodes ប្រទេសក្រិច

Xinhua

អាតែន៖ អាជ្ញាធរក្រិច បានឲ្យដឹងកាលពីថ្ងៃសុក្រថា មានមនុស្សចំនួន ០៨នាក់ បានបាត់បង់ជីវិត និង១៨នាក់ ត្រូវបានជួយសង្គ្រោះ ក្រោយពីទូកដឹកជនចំណាកស្រុកបានក្រឡាប់លិចដែលធ្វើដំណើរចេញពីដែនកោះ Rhodes របស់ប្រទេសក្រិច ។

ឆ្មាំឆ្នេរសមុទ្រ Hellenic បានឱ្យដឹងថា មនុស្សចំនួន ០៨នាក់ ដែលត្រូវបានជួយសង្គ្រោះបានរងរបួស ក្នុងនោះមានម្នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរណាស់ ។ ប្រតិបត្តិការជួយសង្គ្រោះកំពុងដំណើរការនៅឡើយទេ ខណៈចំនួនពិតប្រាកដនៃមនុស្សនៅលើទូកពេលដែលឧបទ្ទវហេតុបានកើតឡើងនៅមិនទាន់ដឹងច្បាស់នៅឡើយទេ ។

ព័ត៌មានបឋមពីឆ្មាំឆ្នេរសមុទ្រ Hellenic បានបង្ហាញឲ្យដឹងថា ជនចំណាកស្រុកបានធ្លាក់ចូលទៅក្នុងទឹក ខណៈទូកកំពុងធ្វើសមយុទ្ធ ដើម្បីគេចចេញពីនាវាល្បាត ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top