ព័ត៌មានអន្តរជាតិ

លោក Biden អនុម័តកុងត្រាលក់ និងផ្គត់ផ្គង់សព្វាវុធជាច្រើនទៀត ទៅឲ្យកោះតៃវ៉ាន់

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT យោងតាមសេចក្តីថ្លែងការណ៍របស់សេតវិមានកាលពីថ្ងៃសុក្របានឱ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បានផ្តល់សិទ្ធិចំនួន ៥៧១,៣លានដុល្លារ នៅក្នុងកុងត្រាសរុបជាជំនួយជាយោធាសម្រាប់វិស័យការពារជាតិសម្រាប់កោះតៃវ៉ាន់។

រដ្ឋាភិបាលទីក្រុងប៉េកាំងដែលទទូចថាកោះគ្រប់គ្រងដោយខ្លួនឯង គឺជាផ្នែកមួយនៃសាធារណរដ្ឋប្រជាមានិតចិន ចាត់ទុកទំនាក់ទំនងទាំងនេះថាជាការរំលោភលើអធិបតេយ្យភាពរបស់ខ្លួន និងការគំរាមកំហែងដល់ស្ថិរភាពក្នុងតំបន់។

កញ្ចប់​ជំនួយ​នេះ​រួម​បញ្ចូល​ទាំង​ការ​លក់​សម្ភារៈ​យោធា​ដែល​មាន​សក្តានុពល​ដែល​មាន​តម្លៃ​ប្រមាណ ២៦៥ លាន​ដុល្លារហើយរដ្ឋាភិបាលសហរដ្ឋអាមេរិកក៏បានអនុម័តការលក់គ្រឿងបន្លាស់ចំនួន៣០លានដុល្លារបន្ថែមទៀតសម្រាប់ autocannon ទំហំ៧៦ មីលីម៉ែត្រផងដែរ។

ខណៈពេលដែលសហរដ្ឋអាមេរិកប្រកាន់ខ្ជាប់ជាផ្លូវការនូវគោលនយោបាយចិនតែមួយ ដោយទទួលស្គាល់កោះតៃវ៉ាន់ជាផ្នែកមួយនៃប្រទេសចិននោះ ខ្លួននៅតែបានចូលរួមក្នុងពេលដំណាលគ្នាក្នុងកិច្ចសហប្រតិបត្តិការយោធាជាមួយរដ្ឋាភិបាលក្នុងទីក្រុងតៃប៉ិ។

រំលឹកដែរថាកាលពីដើមខែធ្នូ រដ្ឋាភិបាលក្រុងប៉េកាំងបានដាក់ទណ្ឌកម្មលើក្រុមហ៊ុនយោធាអាមេរិក និងនាយកប្រតិបត្តិជាន់ខ្ពស់ជាច្រើននាក់ ដើម្បីឆ្លើយតបទៅនឹងការយល់ព្រមលើការលក់អាវុធទៅឱ្យទីក្រុងតៃប៉ិ។

ដោយឡែកនៅក្នុងខែវិច្ឆិកា ក្រសួងការបរទេសសហរដ្ឋអាមេរិកបានអនុញ្ញាតកញ្ចប់ថវិកាចំនួន៣៨៥លានដុល្លារ បន្ទាប់ពីមួយក្នុងខែតុលាប្រមាណជា២ពាន់លានដុល្លារ និងបន្ទាប់ពីបានប្រកាសកិច្ចព្រមព្រៀងចំនួន៥៦៧លានដុល្លារកាលពីខែកញ្ញា៕

ប្រែសម្រួល៖ ស៊ុនលី

To Top