ប៉េកាំង៖ ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសចិន បានប្ដេជ្ញាថានឹងបង្កើនការចំណាយសារពើពន្ធ និងការចេញសញ្ញាប័ណ្ណរដ្ឋាភិបាលនៅឆ្នាំ ២០២៥ ដោយផ្តល់នូវការគាំទ្រខ្លាំងជាងមុន ដើម្បីជំរុញស្ថិរភាពសេដ្ឋកិច្ច នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ប្រទេសនេះនឹងអនុម័តគោលនយោបាយ សារពើពន្ធដែលសកម្មជាងមុននៅឆ្នាំក្រោយ ហើយធានាថាគោលនយោបាយ សារពើពន្ធមានភាពរឹងមាំ និងមានឥទ្ធិពលជាបន្តបន្ទាប់ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ Lan Fo’an បានធ្វើការកត់សម្គាល់ក្នុងអំឡុងពេល សន្និសីទការងារសារពើពន្ធថ្នាក់ជាតិរយៈពេលពីរថ្ងៃ ដែលបានបញ្ចប់កាលពីថ្ងៃអង្គារ។
គោលជំហរគោលនយោបាយសារពើពន្ធ ស្របតាមសេចក្តីប្រកាសដែលបានធ្វើឡើង នៅក្នុងសន្និសិទការងារសេដ្ឋកិច្ចកណ្តាលនាពេលថ្មីៗនេះ។ ក្នុងអំឡុងសន្និសីទ អ្នកបង្កើតគោលនយោបាយបានសម្រេចចិត្ត អនុវត្តគោលនយោបាយរូបិយវត្ថុ នៅឆ្នាំ២០២៥ ដែលជាការចាកចេញដ៏សំខាន់ ពីគោលនយោបាយ “ប្រុងប្រយ័ត្ន” ក្នុងរយៈពេល ១៤ ឆ្នាំកន្លងមក។
នេះកើតឡើងនៅពេលដែលប្រទេសចិន ត្រៀមលក្ខណៈ ដើម្បីស្វែងរកទិសដៅសេដ្ឋកិច្ចទាំងក្នុងប្រទេស និងក្រៅប្រទេស ហើយរក្សាការស្ទុះងើបឡើងវិញប្រកបដោយស្ថិរភាព និងរឹងមាំ។
លោក បានលើកឡើងថា ប្រទេសនឹងកំណត់អនុបាតឱនភាពទៅនឹង GDP កាន់តែខ្ពស់នៅឆ្នាំ២០២៥ បង្កើនអាំងតង់ស៊ីតេនៃការចំណាយសារពើពន្ធ ធានានូវការដាក់ឱ្យប្រើប្រាស់ថវិកាកាន់តែលឿន និងធ្វើឱ្យរចនាសម្ព័ន្ធនៃការចំណាយ សារពើពន្ធកាន់តែប្រសើរឡើង ដោយផ្តោតលើការកែលម្អសុខុមាលភាពរបស់ប្រជាជន ការលើកកម្ពស់ការប្រើប្រាស់ និងរក្សាសន្ទុះកំណើន។
យោងតាមសេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយបន្ទាប់ពីសន្និសីទ ការងារសារពើពន្ធ អាទិភាពសារពើពន្ធសំខាន់ៗ របស់ប្រទេសនៅឆ្នាំក្រោយនឹង រួមបញ្ចូលការជំរុញតម្រូវការក្នុងស្រុក ការកសាងប្រព័ន្ធឧស្សាហកម្មទំនើប ការកែលម្អសុខុមាលភាពរបស់ប្រជាជន ការគាំទ្រការអភិវឌ្ឍរួមបញ្ចូលគ្នាទីក្រុង-ជនបទ ការកសាងអរិយធម៌អេកូឡូស៊ី និងការលើកកម្ពស់ ក៏ដូចជាការបើកស្តង់ដារខ្ពស់ ៕
ប្រែសម្រួល ឈូក បូរ៉ា