បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បានប្រាប់កម្មវិធីទូរទស្សន៍ ’60 Minutes’ កាលពីថ្ងៃពុធថា ទីក្រុងមូស្គូជឿជាក់ថា ជម្លោះនុយក្លេអ៊ែរ មិនអាចមានអ្នកណាឈ្នះបានទេ។
លោកបានបន្តទៀតថា៖ ទោះជានឹងត្រូវផ្ទុះឡើងក្នុងកាលៈទេសៈណាក៏ដោយ នោះមិនមែនមានន័យថា នរណាម្នាក់អាចសាកល្បងភាពអត់ធ្មត់ របស់រុស្ស៊ីនោះបានទេ ហើយ ប្រទេសរុស្សីនឹងមិនស្ទាក់ស្ទើរ ក្នុងការការពារផលប្រយោជន៍របស់ខ្លួន ជាមួយនឹងគ្រប់មធ្យោបាយដែលមានជាដាច់ខាត។
រដ្ឋមន្ត្រីរូបនេះបាននិយាយថា រុស្ស៊ីមិនដែលចាប់ផ្តើម ការពិភាក្សាលើថាតើអាវុធនុយក្លេអ៊ែរ អាចប្រើប្រាស់បានដែរឬទេយ៉ាងណានោះទេ ហើយទីក្រុងមូស្គូចង់ឱ្យមហាអំណាចនុយក្លេអ៊ែរ ទទួលស្គាល់ជាថ្មីម្តងទៀតថា មិនអាចមានអ្នកឈ្នះនៅក្នុងសង្គ្រាមនុយក្លេអ៊ែរទេ ហើយវាមិនគួរត្រូវបានបង្កឡើងដែរ។
លោកបានបញ្ជាក់ថានេះគឺជា អ្វីដែលដែលអតីតប្រធានាធិបតីអាមេរិកលោក Ronald Reagan និងមេដឹកនាំសូវៀត Mikhail Gorbachev បានធ្វើក្នុងទសវត្សរ៍ឆ្នាំ១៩៨០ រួចមកហើយ៕
ប្រែសម្រួល៖ ស៊ុន លី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
