ម៉ូស្គូ៖ លោក Sergei Lavrov រដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី បានថ្លែងកាលពីថ្ងៃពុធថា ប្រទេសរុស្ស៊ីទទួលស្គាល់ថា មិនទាន់មានដំណោះស្រាយ ងាយស្រួលសម្រាប់វិបត្តិអ៊ុយក្រែន និងមិនមានការបំភាន់នៅឡើយទេ ។
លោក Lavrov បានលើកឡើងនៅក្នុងបទសម្ភាសន៍មួយថា “យើងមិនមានការបំភាន់ណាមួយទេ ហើយបច្ចុប្បន្ននេះ ក៏មិនទាន់មានអ្វីអំពីអនាគតសម្រាប់ដំណោះស្រាយ ដ៏ងាយស្រួលនៃវិបត្តិអ៊ុយក្រែន នោះដែរ” ។
លោក Lavrov បានថ្លែងថា វិបត្តិនេះអាច “ដោះស្រាយបានតែនៅក្នុងបរិបទ នៃកិច្ចព្រមព្រៀងស្តីពីសន្តិសុខ និងស្ថិរភាពដែលអាចជឿទុកចិត្ត បាននៅក្នុងទ្វីបអឺរ៉ុប តែប៉ុណ្ណោះ” ដែលនឹងឆ្លុះបញ្ចាំងពីផលប្រយោជន៍របស់រុស្ស៊ី និងផលប្រយោជន៍របស់ប្រទេសផ្សេងទៀតទាំងអស់ ។
រដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី ក៏បានលើកឡើងផងដែរថា ក្រុងម៉ូស្គូ មិនមានការបំភាន់ទាក់ទងនឹងការផ្លាស់ប្តូរ ជាមួយនឹងការមកដល់នៃរដ្ឋបាលលោក ដូណាល់ ត្រាំ នៅសហរដ្ឋអាមេរិកនោះទេ ។
លោកបានថ្លែងដូច្នេះថា គោលការណ៍ដែលបង្កើតឡើងដោយលោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី ស្តីពីការដោះស្រាយវិបត្តិអ៊ុយក្រែន មិនមែនជាលក្ខខណ្ឌជាមុននោះទេ ប៉ុន្តែគឺផ្អែកលើច្បាប់អន្តរជាតិ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា