តូក្យូ៖ កាលពីថ្ងៃពុធ គេបានដឹថា លោកនាយករដ្ឋមន្ត្រីជប៉ុន បានជួបសន្ទនាគ្នាតាមទូរសព្ទជាមួយនឹង លោកប្រធានាធិបតី របស់ប្រទេសអ៊ុយក្រែន ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ឲ្យដឹងថា កាលពីថ្ងៃពុធម្សិលមិញនេះ លោក Shigeru Ishiba នាយករដ្ឋមន្ត្រីជប៉ុន បានជួបពិភាក្សាតាមទូរស័ព្ទជាមួយនឹងលោក Volodymyr Zelensky ប្រធានាធិបតីរបស់ប្រទេសអ៊ុយក្រែន ។
នៅក្នុងកិច្ចសន្ទនាជាលើកដំបូងរបស់មេដឹកនាំទាំង២ គិតចាប់តាំងពីលោក Ishiba ចូលកាន់តំណែងនៅក្នុងខែតុលា ហើយមេដឹកនាំនៃទាំង២ បានផ្លាស់ប្តូរទស្សនៈគ្នាស្តីពី ស្ថានភាពនៅអ៊ុយក្រែន និងការគាំទ្ររបស់ជប៉ុន ចំពោះប្រទេសអ៊ុយក្រែន ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
