ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ អាមេរិក លក់អាវុធ ឱ្យតៃវ៉ាន់ មិនអាចរារាំង និន្នាការប្រវត្តិសាស្ត្រ ទូទៅ ដែលបង្រួបបង្រួមជាតិ របស់ប្រទេសចិន បានឡើយ

ពេលថ្មីៗនេះ មេដឹកនាំអាមេរិក បានចុះហត្ថលេខាលើ” សេចក្តីព្រាងច្បាប់ ស្តីពីការធ្វើប្រតិភូ កម្មសិទ្ធិអំណាចការពារជាតិ សម្រាប់ឆ្នាំសារពើពន្ធ២០២៥” ឱ្យក្លាយទៅជាច្បាប់។ ការចំណាយផ្នែកយោធា ចំនួន៨៩៥ប៊ីលានដុល្លារអាមរិកនេះ បានបំបែកកំណត់ត្រាថ្មី ក្នុងប្រវត្តិសាស្ត្រនិងបង្ហាញ ពីចំណង់អាហារដ៏ធំ របស់វ៉ាស៊ីនតោន ក្នុងការចំណាយផ្នែកយោធា ។ ដើម្បីបង្កើត”ភាពសមហេតុសមផល” សម្រាប់ពង្រីកការចំណាយផ្នែកយោធា សេចក្តីព្រាងច្បាប់នេះ បានលើកឡើងពីប្រទេសចិន រាប់សិបដង និងឃោសនាបំប៉ោងនូវ “ការគំរាមកំហែង ពីប្រទេស ចិន”នៅកន្លែងជាច្រើន ជាពិសេសបាននិយាយផ្ដេសផ្ដាស លើបញ្ហាតៃវ៉ាន់ ញុះញង់ឱ្យផ្តល់ការគាំទ្រ ផ្នែកយោធាដល់តៃវ៉ាន់ និងបានបញ្ចេញ នូវសញ្ញាខុសឆ្គងយ៉ាងធ្ងន់ធ្ងរ ទៅកាន់ពួកអបគមន៍ និយមដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ ។

ក្នុងច្បាប់ក្នុងស្រុករបស់អាមេរិកមួយនេះ ភាគីអាមេរិក បានជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ប្រទេសចិន យ៉ាងកម្រោល ញុះញង់ឱ្យមានការប្រឈមមុខ ដាក់គ្នា រវាងត្រើយទាំងសង្ខាង នៃច្រកសមុទ្រតៃវ៉ាន់ ហើយពន្លឿនល្បឿនច្រានតៃវ៉ាន់ ឱ្យធ្លាក់ចូលទៅក្នុងស្ថានភាព គ្រោះថ្នាក់នៃសង្រ្គាម ។

ពេលបច្ចុប្បន្ននេះ រដ្ឋាភិបាលអាមេរិកបានឈានចូល ក្នុងដំណាក់កាលអន្តរកាល នៃការផ្ទេរសិទ្ធិអំណាច ។ អ្នកផងទាំងពួងបានចាប់អារម្មណ៍ថា ក្នុងរយៈពេលជិតមួយខែមក អាមេរិកបានចាត់វិធានការ ជាបន្តបន្ទាប់លើបញ្ហាតៃវ៉ាន់ ៖ ចាប់ពីបានអនុម័តការ លក់អាវុធដែលមានទំហំសរុប៣៨៥លានដុល្លារ អាមេរិកទៅឱ្យតៃវ៉ាន់ ដល់ប្រកាសផ្តល់ជំនួយ យោធាដែលមានតម្លៃ ប្រមាណ៥៧១.៣លានដុល្លារអាមេរិក ដល់តៃវ៉ាន់ រហូតដល់អនុម័តការ លក់អាវុធដែលមានទំហំ២៩៥លានដុល្លារ អាមេរិកទៅឱ្យតៃវ៉ា់ន់ ហេតុអ្វីបានជាអាមេរិកពន្លឿន“ការបំពាក់អាវុធ”ឱ្យតៃវ៉ាន់?

អ្នកជំនាញបានលើកឡើងថា ការលក់អាវុធទៅឱ្យតៃវ៉ា់ន់ នៅពេលថ្មីៗនេះរបស់រដ្ឋាភិបាលអាមេរិក មានការគិតពិចារណាពីរ។ មួយផ្នែក គឺធ្វើកិច្ចខិតខំប្រឹងប្រែងអស់ពីសមត្ថភាពរបស់ខ្លួន ដើម្បីគាំពារផលប្រយោជន៍ របស់ក្រុមផលប្រយោជន៍និង គណបក្សពាក់ព័ន្ធ និងឆ្លើយតបទៅ នឹងសម្ពាធលក់អាវុធបន្ទាន់របស់ក្រុមឧស្សាហកម្មយោធាអាមេរិក ។ មួយវិញទៀត គឺចង់បង្កើតភាពរញ៉េរញ៉ៃមួយ ចំនួន ដើម្បីបង្កើនភាពស្មុគ្រស្មាញ ដល់រដ្ឋាភិបាលអាមេរិកអាណត្តិក្រោយ ក្នុងការដោះស្រាយទំនាក់ទំនងចិន-អាមេរិក ។

មិនថាមូលហតុអ្វីក៏ដោយ ក៏ទង្វើមួយចំនួនរបស់អាមេរិក នាពេលកន្លងទៅនេះសុទ្ធតែបានរំលោភយ៉ាងធ្ងន់ធ្ងរ លើគោលការណ៍ចិនតែមួយនិងស្មារតី នៃសេចក្តីថ្លែងការណ៍រួមចិន-អាមេរិកទាំង៣ ។ លើសពីនេះទៀត ទង្វើរបស់អាមេរិកក៏បានបំពានលើពាក្យសន្យានយោបាយរបស់ខ្លួនចំពោះប្រទេសចិនផងដែរ។ នៅខែវិច្ឆិកា នៅពេលជួបពិភាក្សាការងារ ជាមួយលោក Biden ប្រធានាធិបតីអាមេរិក នៅទីក្រុងLimaនៃប្រទេសប៉េរូ លោកXi Jinping ប្រធានរដ្ឋចិនបានបូកសរុបបទពិសោធន៍ និងការបំផុសគំនិត៧ចំណុច និងខ្សែបន្ទាត់ក្រហមចំនួន៤ ក្នុងការប្រស្រ័យទាក់ទងរវាងចិន និងអាមេរិក ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ក្នុងនោះ បញ្ហាតៃវ៉ាន់គឺជាខ្សែបន្ទាត់ក្រហមចម្បង នៃខ្សែបន្ទាត់ក្រហមចំនួន៤ ដែលលើកឡើងដោយភាគីចិន។ លោកBiden បានរំលឹកឡើងវិញនូវពាក្យសន្យានយោបាយ ដូចជាអាមេរិកមិនស្វែងរក”សង្រ្គាមត្រជាក់ថ្មី”ជាមួយប្រទេសចិន និងមិនគាំទ្រ” ឱ្យតៃវ៉ាន់ឯករាជ្យ”ជាដើម។ ពាក្យសម្ដីនៅតែគុម្ពត្រចៀក តែទង្វើវិញផ្ទុយស្រឡះ អាមេរិកបានបង្កប់នូវគ្រោះចង្រៃ កាន់តែច្រើនដល់ស្ថានភាពច្រកសមុទ្រតៃវ៉ាន់ ។

តាមពិត ទាក់ទិននឹងបញ្ហាតៃវ៉ាន់ ភាគីចិនបានគូសបញ្ជាក់ ម្តងហើយម្តងទៀតថា វាជាស្នូលនៃផលប្រយោជន៍ស្នូលរបស់ប្រទេសចិន និងជាខ្សែបន្ទាត់ក្រហមចម្បង ដែលមិនអាចផ្លោះរំលង បានក្នុងទំនាក់ទំនងរវាងចិន និងអាមេរិក។ ការអនុវត្តជាក់ស្តែងក្នុងរយៈពេលជាច្រើនឆ្នាំបានបញ្ជាក់ថា បើគាំពារគោលការណ៍ចិនតែមួយ នោះទំនាក់ទំនងរវាងចិន និងអាមេរិកអាចទទួលការ អភិវឌ្ឍដោយរលូន ហើយសន្តិភាពនៅច្រកសមុទ្រតៃវ៉ាន់ ក៏អាចទទួលបាននូវការធានាប្រកបដោយប្រសិទ្ធភាពដែរ ។ ផ្ទុយទៅវិញ បើបំផ្លាញគោលការណ៍ចិនតែមួយ នោះទំនាក់ទំនងរវាងចិននិង អាមេរិកនឹងប្រែប្រួលហើយត្រឡប់ ថយក្រោយស្ថានភាព នៃច្រកសមុទ្រតៃវ៉ាន់នឹងប្រឈមមុខនឹងការសាកល្បងយ៉ាងតឹងរ៉ឹង។

នៅសល់ជាង២០ថ្ងៃទៀត រដ្ឋាភិបាលអាមេរិកអាណត្តិថ្មី នឹងឡើងកាន់មុខតំណែង ។ ប្រសិនបើអាមេរិកប្រាថ្នាចង់បានសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់យ៉ាងស្មោះស្ម័គ្រ នោះគួរដោះស្រាយបញ្ហាតៃវ៉ាន់ដោយប្រយ័ត្នប្រយែង ។ អ្វីដែលហៅថា សព្វាវុធដែលផលិតដោយអាមេរិក មិនអាចកែប្រែកម្លាំងយោធា របស់ត្រើយទាំងសង្ខាងនៃច្រកសមុទ្រតៃវ៉ាន់បានឡើយ ហើយក៏មិនអាចរារាំងនូវនិន្នាការប្រវត្តិសាស្ត្រទូទៅ ដែលបង្រួបបង្រួមជាតិរបស់ប្រទេសចិនបានដែរ៕

To Top