បរទេស៖ យោងតាមការចេញផ្សាយរបស់ RT យន្តហោះចម្បាំងប្រភេទ F-16 មួយក្នុងចំណោមយន្តហោះចម្បាំង F-16 ជាច្រើនគ្រឿងដែលត្រូវបានបរិច្ចាគ ទៅឲ្យប្រទេសអ៊ុយក្រែនដោយអង្គការណាតូ ត្រូវបានគេរាយការណ៍ថា ត្រូវបានបាញ់ទំលាក់ ខណៈពេលដែលកំពុងព្យាយាម វាយប្រហារនៅតំបន់ Zaporozhye របស់ប្រទេសរុស្ស៊ី។
ព័ត៌មានបឋមពីជួរមុខ ត្រូវបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ដោយលោក Vladimir Rogov ដែលជាសហប្រធាន នៃក្រុមប្រឹក្សាសម្របសម្រួលនៃប្រទេសរុស្ស៊ី សម្រាប់សមាហរណកម្មតំបន់ថ្មីៗ របស់រុស្សីដោយក្នុងនោះលោកRogov បានសរសេរនៅលើ Telegram ថា ៖យន្តហោះ F-16 កំពុងឈរនៅក្នុងទីតាំងដើម្បីបាញ់មីស៊ីល នៅក្នុងតំបន់ ប៉ុន្តែវាត្រូវបានបាញ់ទម្លាក់ដោយកងទ័ពរុស្សីរបស់យើង។
សមាជិកអង្គការណាតូអឺរ៉ុបមួយចំនួន បានប្រគល់ចំនួនតិចតួចនៃយន្តហោះចម្បាំង ដែលផលិតដោយសហរដ្ឋអាមេរិក ទៅប្រភេទនេះទៅឱ្យអ៊ុយក្រែន ចាប់តាំងតែពីខែកក្កដា។
យន្តហោះទាំងនោះដែលត្រូវបានផ្សព្វផ្សាយ ដោយភាគីខាងរដ្ឋាភិបាលទីក្រុងគៀវថា ជាអ្នកផ្លាស់ប្តូរស្ថានភាពជម្លោះ ក្នុងការប្រកួតប្រជែងលើឧត្តមភាពដែនអាកាស របស់រុស្ស៊ីប៉ុន្តែយន្តហោះទាំងនោះ បានបញ្ចប់ទៅដោយមិនដែលត្រូវបាន ប្រើក្នុងការប្រយុទ្ធតាមអាកាសឡើយ។
គួរឲ្យដឹងដែរថាយន្តហោះ F-16 មួយចំនួនត្រូវបានគេរាយការណ៍ថា បានប្រើប្រាស់ដើម្បីការពារប្រឆាំងនឹង មីស៊ីលរុស្ស៊ីដែលចូលមកក្នុងខែសីហា ប៉ុន្តែយន្តហោះមួយក្នុងចំណោម យន្តហោះទាំងនោះត្រូវបានបាត់បង់ ហើយសមាជិកសភាអ៊ុយក្រែនម្នាក់ ក្រោយមកបានបង្ហើបថាវាត្រូវបានបាញ់ទម្លាក់ ដោយដែនការពារដែនអាកាស Patriot Air របស់ខ្លួនេងទៅវិញ និងក៏ជាអាវុធ ដែលត្រូវបានឧបត្ថម្ភ ដោយអង្គការណាតូផងដែរ ៕
ប្រែសម្រួល៖ ស៊ុន លី