ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែធ្នូ កិច្ចប្រជុំអំពីការងារជនបទមជ្ឈិមចិន បានបើកធ្វើនៅក្រុងប៉េកាំង ដើម្បីអនុវត្តស្មារតីនៃកិច្ចប្រជុំ អំពីការងារសេដ្ឋកិច្ចមជ្ឈិមចិននិងរៀបចំការងារ“កសិកម្ម ជនបទ និងកសិករ”នៅឆ្នាំ២០២៥។
លោក Xi Jinping ប្រធានរដ្ឋចិនបានផ្តល់អនុសាសន៍សំខាន់ ដោយបានលើកឡើងថា ឆ្នាំ២០២៤ ការផលិតស្បៀងរបស់ប្រទេសចិន បានឡើងដល់កម្រិតថ្មី ប្រាក់ចំណូលរបស់កសិករបានកើនឡើងជាលំដាប់ សង្គមជនបទមានភាពសុខដុមរមនានិងស្ថិរភាព។ ឆ្នាំ២០២៥ ត្រូវតែប្រកាន់ខ្ជាប់ការអភិវឌ្ឍ ដោយរួមបញ្ចូលគ្នារវាងទីក្រុងនិងជនបទ ដើម្បីធ្វើឱ្យកំណែទម្រង់ ជនបទកាន់តែស៊ីជម្រៅ ពន្លឿនជំហានទំនើបកម្មកសិកម្មនិងជនបទ ជំរុញឱ្យមូលដ្ឋានកសិកម្មកាន់តែរឹងមាំ តំបន់ជនបទកាន់តែមានវិបុលភាព ជីវភាពរស់នៅរបស់កសិករកាន់តែល្អបវរ។
ឆ្នាំ២០២៤ វិស័យកសិកម្មចិនទទួលបានសមិទ្ធផលលេចធ្លោ។ បរិមាណផលិតស្បៀងទូទំាងប្រទេស កើនឡើងដល់៧ទ្រីលានគីឡូក្រាម ជាលើកដំបូងដែលបានកើនឡើង ២២១,៨រយលានគីឡូក្រាម ដែលកើនឡើង ១.៦% បើធៀបជាមួយឆ្នាំ២០២៣។ ឆ្នាំ២០២៤ ផ្ទៃដីដាំដុះស្បៀងទូទាំងប្រទេសចិនមាន ១,១៩រយលានហិកតា កើនឡើងជាង៣៥ម៉ឺនហិកតា ដែលបានបន្តកើនឡើងក្នុងរយៈពេល ៥ឆ្នាំជាប់ៗគ្នា។ ស្បៀងបីយ៉ាងសំខាន់ៗគឺពោត ស្រូវសាលី និងស្រូវ សម្រេចបាននូវយន្តូបនីយាកម្មជាទូទៅ គ្រឿងយន្តកសិកម្មទូទំាងប្រទេសចិនបានលើសពី ២រយលានគ្រឿង អត្រាប្រើប្រាស់ម៉ាស៊ីនសម្រាប់ភ្ជួរដីដាំដុះ និងប្រមូលផលលើសពី៧៤%។
ប្រទេសចិនបានបង្កើតដីស្រែស្តង់ដាខ្ពស់ជាង ៦៦៦ម៉ឺនហិចតា ដែលអាចធានាយ៉ាងនឹងនរនូវ សមត្ថភាពផលិតស្បៀងជាង ៥០ប៊ីលានគីឡូក្រាម បានបង្កើតឡើងនូវប្រព័ន្ធគ្រប់គ្រង ដីស្រែឌីជីថលដែលសម្រេចបាននូវ «ការគ្រប់គ្រងដីស្រែដោយទិន្នន័យ»។ បច្ចុប្បន្ននេះ កសិដ្ឋានជាលក្ខណៈគ្រួសារ ដែលត្រូវបានបញ្ចូលក្នុងប្រព័ន្ធបញ្ជីឈ្មោះ ក្នុងទូទាំងប្រទេសចិនមានជិត ៤លានគ្រួសារ សហករណ៍ដែលចុះបញ្ជីស្របច្បាប់ កើនឡើងដល់២១៤ម៉ឺន៥ពាន់កន្លែង សហភាពសហករណ៍ជាង ១ម៉ឺន៥ពាន់កន្លែង ។ ប្រទេសចិនបានបង្កើតឡើងនូវ ប្រព័ន្ធសេវាកម្មសង្គមកសិកម្មប្រកបដោយ សុក្រឹតភាពដែលបានដើរតួនាទី ក្នុងការដឹកនាំកសិករចូលផ្លូវអភិវឌ្ឍកសិកម្មទំនើប។
ចំណូលរបស់ប្រជាជនរស់នៅ ជនបទបានកើនឡើងយ៉ាងឆាប់រហ័ស។ ចាប់ពីត្រីមាសទី១ ដល់ត្រីមាសទី៣ក្នុងឆ្នាំនេះ ចំណូលគិតជាមធ្យមរបស់ ប្រជាជនម្នាក់ៗទូទាំងប្រទេសគឺ ៣០៩៤១យាន់ប្រាក់ចិន(ស្មើ៤២០០ដុល្លារអាមេរិក) ដែលបានកើនឡើង៤.៩% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣។ បីត្រីមាសដំបូងក្នុងឆ្នាំនេះចំណូល ដែលគិតជាមធ្យោមក្នុងប្រជាជន រស់នៅជនបទម្នាក់ៗគឺ១៦៧៤០យាន់ប្រាក់ចិន (ស្មើ២៣០០ដុល្លារអាមេរិក) ដែលកើនឡើង៦.៣% បើប្រៀបធៀបជាមួយរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ហើយខ្ពស់ជាង២.១% នៃល្បឿនកំណើននៃចំណូលរបស់ ប្រជាជនរស់នៅទីក្រុងនិងទីប្រជុំជន។ ចាប់ពីត្រីមាសទី១ដល់ត្រីមាសទី៣ក្នុងឆ្នាំនេះ ចំណាយគិតជាមធ្យមនៃប្រជាជន រស់នៅក្នុងជនបទគឺ១៣៨៣៩យាន់ប្រាក់ចិន (ស្មើ១៨៩៦ដុល្លារអាមេរិក) ដែលបានកើនឡើងជាក់ស្តែង ៦.២% បើប្រៀបធៀបជាមួយរយៈពេលដូចគ្នា នាឆ្នាំ២០២៣ខ្ពស់ជាង១.៤% នៃល្បឿនកំណើនចំណាយរបស់ប្រជាជន រស់នៅទីក្រុងនិងទីប្រជុំជន។
បរិស្ថានរស់នៅនៅជនបទ បានត្រូវកែលម្អជាបន្តបន្ទាប់។ អត្រាប្រើប្រាស់បង្គន់អនាម័យ ក្នុងជនបទបានឡើងដល់ប្រហែល ៧៥% ។អត្រានៃភូមិរដ្ឋបាលដែលបានប្រមូលសំរាមលើសពី ៩០%។ អត្រាគ្រប់គ្រងនិងចាត់ចែងទឹកកខ្វក់ នៅជនបទលើសពី ៤៥% ស្ថានភាពដែលទឹកកខ្វក់ហូរ គ្រប់ទីកន្លែងបានត្រូវកែប្រែយ៉ាងល្អប្រសើរ។ ភូមិឃុំនិងភូមិដែលមានលក្ខណៈសម្បត្តិ សុទ្ធតែបានសាងសង់ផ្លូវធ្វើដំណើរទាំងអស់ ហើយអត្រាប្រើប្រាស់ទឹកស្អាត នៅទីជនបទក៏បានឈានដល់ ៩០% ផងដែរ៕