ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអ៊ឺរី់ង់ គ្រោងនឹងបំពេញទស្សនកិច្ច នៅក្នុងទីក្រុងមូស្គូ

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មានចេញពី ទីភ្នាក់ងារសារព័ត៌មាន RIA របស់រុស្ស៊ីបានរាយការណ៍ថា ប្រធានាធិបតីអ៊ីរ៉ង់លោក Masoud Pezeshkian នឹងធ្វើទស្សនកិច្ចនៅទីក្រុងមូស្គូនៅថ្ងៃទី ១៧ ខែមករាខាងមុខនេះ។

លោកPezeshkian និងសមភាគីរុស្ស៊ីលោក Vladimir Putin ត្រូវបានគេរំពឹងថានឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀង ភាពជាដៃគូយុទ្ធសាស្ត្រមួយចំនួនផងដែរ នៅក្នុងអំឡុងពេលទស្សនកិច្ច។

ប្រភពរបស់RIA ដដែលបាន​ប្រកាសថា​ដំណើរ​ទស្សនកិច្ច ​នាពេល​ខាង​មុខ​នេះ​គឺនឹងធ្វើឡើង នៅចំណ​ថ្ងៃ​ព្រហស្បតិ៍ ដោយ​ក្នុងនោះមានការអះអាង និងលើក​ឡើង​ពីសំណាក់​ ឯកអគ្គរដ្ឋទូត​អ៊ីរ៉ង់​ប្រចាំ​នៅ​រុស្ស៊ីគឺលោក Kazem Jalaliផងដែរ។

លោកPezeshkian បានធ្វើដំណើរចុងក្រោយ ទៅកាន់ប្រទេសរុស្ស៊ីក្នុងខែតុលា ដើម្បីចូលរួមកិច្ចប្រជុំកំពូល BRICS នៅទីក្រុង Kazan ។ ក្នុងនោះផងដែរវិមានក្រឹមឡាំង បាននិយាយនៅពេលនោះថា ទំនាក់ទំនងរវាងអ៊ីរ៉ង់ និងរុស្ស៊ី កំពុងកើនឡើង ហើយថាពួកគេនឹងឈានដល់កម្រិតនៃ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នាពេលអនាគតឆាប់ៗនេះ៕

ប្រែសម្រួល៖ ស៊ុន លី

To Top