ព័ត៌មានអន្តរជាតិ

រុស្ស៊ី ត្រៀមបន្តដំណើរការ ទំនាក់ទំនងសេដ្ឋកិច្ច ជាមួយនឹងរដ្ឋាភិបាលថ្មីស៊ីរីឡើងវិញ

AFP

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រទេសរុស្ស៊ីបានដាក់ការរំពឹងទុកថាខ្លួន នឹងបន្តកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគជាមួយមេដឹកនាំស៊ីរីថ្មីឡើងវិញ។

ការប្រកាសអះអាងដែលត្រូវបាន ធ្វើឡើងដោយរដ្ឋមន្ត្រីក្រសួងការបរទេសរុស្សីលោក Sergei Lavrov តាំងតែពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។

លោក Lavrov បាននិយាយថា រុស្ស៊ីនឹងបន្តរក្សាទំនាក់ទំនង ជាមួយអាជ្ញាធរស៊ីរីថ្មី តាមរយៈបេសកកម្មការទូតរបស់ខ្លួន ដោយបន្ថែមថា ទីក្រុងមូស្គូចាប់អារម្មណ៍ និងត្រៀមខ្លួនសម្រាប់ការសន្ទនាជាមួយ អាជ្ញាធរលើបញ្ហាទ្វេភាគី និងតំបន់ផងដែរ។

បន្ថែមពីនេះអ្នកការទូតជាន់ខ្ពស់រូបនេះ ក៏បាននិយាយផងដែរថា ក្រុមនយោបាយ និងជនជាតិភាគតិចទាំងអស់ គួរតែចូលរួមក្នុងការបោះឆ្នោតនៅក្នុងប្រទេសស៊ីរី ហើយរុស្ស៊ីត្រៀមខ្លួនជាស្រេច ដើម្បីជួយដល់ដំណើរការនយោបាយទាំងនោះ៕

ប្រែសម្រួល៖ ស៊ុន លី

To Top