តូក្យូ៖ ក្រុមហ៊ុន Nippon Steel Corp. បានឲ្យដឹងថា ខ្លួននឹងពន្យាពេលកំណត់ សម្រាប់ការទិញយកក្រុមហ៊ុន United States Steel Corp របស់ខ្លួនទៅខែមីនា ឆ្នាំ២០២៥ ជំនួសឱ្យចុងឆ្នាំនេះ ដែលជាថ្ងៃកំណត់ដំបូង ដោយលើកឡើងពីការត្រួតពិនិត្យបន្ត នៃកិច្ចព្រមព្រៀងនៅក្នុងសហរដ្ឋអាមេរិក។
ការផ្លាស់ប្តូរនេះបានកើតឡើងបន្ទាប់ពី ក្រុមភ្នាក់ងារសហព័ន្ធរបស់សហរដ្ឋអាមេរិក មិនអាចឈានដល់ការឯកភាពគ្នា ថាតើត្រូវយល់ព្រមលើការលក់ដែកថែប របស់សហរដ្ឋអាមេរិកចំនួន ១៤,១ ពាន់លានដុល្លារទៅឱ្យក្រុមហ៊ុនជប៉ុន ដោយបន្សល់ទុកការសម្រេចចិត្តចុងក្រោយ ដល់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន។
យោងតាមក្រុមហ៊ុន Nippon Steel បានឲ្យដឹងថា លោក បៃដិន ដែលនឹងចាកចេញពីតំណែងនៅថ្ងៃទី២០ ខែមករា ត្រូវតែប្រកាសពីការសម្រេចចិត្តក្នុងរយៈពេល ១៥ ថ្ងៃបន្ទាប់ពីការបញ្ជូន ដែលត្រូវបានធ្វើឡើងកាលពីថ្ងៃចន្ទ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
ក្រុមហ៊ុនបានឲ្យដឹងថា ការសម្រេចចិត្តពន្យារពេលថ្ងៃផុតកំណត់ នៃការទិញយកក៏បានឆ្លុះបញ្ចាំងពីដំណើរការត្រួតពិនិត្យ ដែលកំពុងដំណើរការដោយអាជ្ញាធរ ប្រឆាំងការទុកចិត្តរបស់សហរដ្ឋអាមេរិកផងដែរ។ ក្រុមហ៊ុន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ក្រុមហ៊ុន Nippon Steel សង្ឃឹមថា ប្រធានាធិបតីអាមេរិក នឹងប្រើប្រាស់ពេលវេលានេះ ដើម្បីធ្វើការវាយតម្លៃដោយយុត្តិធម៌ និងផ្អែកលើការពិតនៃការទិញយកនេះ”៕
ប្រែសម្រួល ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
