តេអេរ៉ង់៖ ទីភ្នាក់ងារព័ត៌មាន ពាក់កណ្តាលផ្លូវការ Tasnim បានរាយការណ៍ថា កងកម្លាំងចារកម្មរបស់ប្រទេសអ៊ីរ៉ង់ បានចាប់ខ្លួនបុគ្គលម្នាក់ដោយចោទប្រកាន់ពីបទចារកម្ម សម្រាប់ប្រទេសជិតខាងក្នុងខេត្ត Ardabil ភាគពាយ័ព្យប្រទេស។
របាយការណ៍បានឲ្យដឹងថា បុគ្គលនោះត្រូវបានចាប់ខ្លួនដោយអង្គភាពចារកម្មខេត្តនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ នៅក្នុងប្រតិបត្តិការ “ស៊ើបការណ៍បច្ចេកទេស” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។
ប្រភពបានបន្ថែមថា ការចាប់ខ្លួនអ្នកធ្វើចារកម្មក្នុងនាមភ្នាក់ងារស៊ើបការណ៍សម្ងាត់នៃប្រទេសជិតខាង ដោយមិនបានបញ្ជាក់ពីប្រទេសណាមួយនោះទេ។ ជនសង្ស័យត្រូវបានបញ្ជូនទៅអាជ្ញាធរតុលាការអ៊ីរ៉ង់ ដើម្បីកាត់ទោសទៅតាមផ្លូវច្បាប់៕
ប្រែសម្រួល ឈូក បូរ៉ា